Connect with us

កីឡា

ផ្លូវ​ការ​ ៣៨​ប្រភេទ​កីឡា​ មាន​​៦០៨​វិញ្ញាសា​សម្រាប់​ស៊ីហ្គេម​នៅ​​កម្ពុជា

បានផុស

នៅ

គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត​​បាន​អនុម័ត​ជាផ្លូវ​ការ​ហើយ​​គឺ កីឡា​៣៧ប្រភេទ និងកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ ​ដែល​មាន​វិញ្ញាសា​ចំនួន​៦០៨សម្រាប់​ស៊ីហ្គេម ឆ្នាំ​២០២៣​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួន​វិញ្ញាសា​នេះ​បាន​ក្លាយ​ជា​ចំនួន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​ស៊ីហ្គេម​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៦​មក ខណៈ​ ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ក្នុងប្រទេសហ្វីលីពីន មាន ៥៣០វិញ្ញាសា។

ប្រភេទកីឡាដាក់ឲ្យប្រកួតជាផ្លូវការរួមមាន៖

១. អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង)
២. កីឡាលើទឹក (ហែលទឹក, លោតទឹក, បាល់ទឹក និងហែលទឹកជើងទា)
៣. វាយសី
៤. បាល់បោះ (៥×៥ និង ៣×៣)
៥. ប៊ីយ៉ា ស្នូកឃ័រ
៦. ប្រដាល់សកល
៧. កាយវប្បកម្ម
៨. អុក (អុកចត្រង្គ និងអុកចិន)
៩. ទោចក្រយាន (កង់គួក និងកង់ភ្នំ)
១០. គ្រីឃីត (T20/Sixes និង T50/T20)
១១. កីឡារាំ
១២. កីឡាអេឡិចត្រូនិក
១៣. គុនដាវ
១៤. Floorball
១៥. បាល់ទាត់ (បុរស-នារី)
១៦. វាយកូនហ្គោល
១៧. កាយសម្ព័ន្ធ (Aerobic និង Artistic)
១៨. ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល)
១៩. ម៉ូតូទឹក
២០. យូដូ
២១. ការ៉ាតេ
២២. យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកសីង, វ៉ូវណាម, គុនខ្មែរ)
២៣. កីឡាឧបសគ្គ
២៤. បញ្ចសីលា
២៥. ប៉េតង់
២៦. ទូកក្ដោង
២៧. សីដក់
២៨. សូហ្វតេន្នីស
២៩. វាយកូនឃ្លីលើតុ
៣០. តេក្វាន់ដូ WT
៣១. វាយកូនបាល់
៣២.  ប្រណាំងទូកប្រពៃណី
៣៣. ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង)
៣៤. បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់)
៣៥. លើកទម្ងន់
៣៦. ចំបាប់
៣៧. វ៉ូស៊ូ
៣៨. កីឡា​សម្តែង  Teqball

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម