កីឡា
កម្ពុជាឡើងកម្រិត៣ប្រចាំអាស៊ីនៅ Davis Cup ចុះ ឥណ្ឌូនេស៊ី ថៃ វៀតណាម កំពុងស្ថិតនៅកម្រិតណា?
កាលពីពេលថ្មីៗនេះ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាបានឡើងទៅកម្រិត៣ប្រចាំតំបន់អាស៊ី/អូសេអានី (Asia/Oceania III) សម្រាប់ឆ្នាំ២០២៣ បន្ទាប់ពីធ្វើបានល្អក្នុងការប្រកួតកម្រិត៤ Asia/Oceania VI ឆ្នាំ២០២២ នៃព្រឹត្តិការណ៍ប្រកួតវាយកូនបាល់ពិភពលោក Davis Cup នៅប្រទេសបារ៉ែន។

ការសម្រេចបានគោលដៅដ៏សំខាន់មួយនេះគឺជាកម្លាំងជំរុញទឹកចិត្តដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិកម្ពុជាដែលកំពុងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយសហព័ន្ធសង្ឃឹមទទួលបានមេដាយ។
យ៉ាងណា បើក្រឡេកមើលគូប្រជែងក្នុងតំបន់អាស៊ានសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជាពិតជាពិបាកក្នុងការទទួលបានមេដាយណាស់។ ក្រុមវាយកូនបាល់ជម្រើសជាតិ ឥណ្ឌូនេស៊ី ថៃ វៀតណាម ម៉ាឡេស៊ី និងហ្វីលីពីន កំពុងស្ថិតនៅកម្រិតខ្ពស់ក្នុងព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup។ ក្រុមទាំងនេះមានបទពិសោធច្រើនក្នុងការប្រកួតជាមួយក្រុមប្រទេសខ្លាំងទូទាំងពិភពលោក។
ឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Davis Cup ច្រើនឆ្នាំមកហើយ។ បច្ចុប្បន្នក្រុមនេះកំពុងលេងក្នុងកម្រិត II ដែលជាកម្រិតប្រកួតទូទាំងពិភពលោកពោលគឺមិនប្រកួតប្រជែងក្នុងតំបន់អាស៊ី/អូសេអានីទៀតឡើយ។ ចំណាត់ថ្នាក់ពិភពលោក ឥណ្ឌូនេស៊ី លេខ៦២ ក្នុងចំណោម១៥១ប្រទេស និងលេខ១២ប្រចាំអាស៊ី/អូសេអានី។
វៀតណាម

វៀតណាម បានចូលរួមប្រកួត Davis Cup រាប់ឆ្នាំមកហើយ ហើយឆ្នាំ២០២២នេះបានឡើងទៅកាន់កម្រិត II វិញ បន្ទាប់ពីធ្វើបានល្អក្នុងកម្រិត III។ វៀតណាម ស្ថិតនៅចំណាត់ថ្នាក់ពិភពលោកលេខ៦៨ និងលេខ១៣ប្រចាំអាស៊ី/អូសេអានី។
ថៃ
ថៃបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Davis Cup ច្រើនឆ្នាំមកហើយ។ ពួកគេមានបទពិសោធលេងជាមួយក្រុមខ្លាំងៗលើលោកច្រើនណាស់។ បច្ចុប្បន្នថៃកំពុងលេងកម្រិត II ទូទាំងពិភពលោក។ ចំណាត់ថ្នាក់ពិភពលោកថៃលេខ៧២ និងលេខ១៥ប្រចាំអាស៊ី/អូសេអានី។

ជាមួយគ្នានេះ ម៉ាឡេស៊ី និងហ្វីលីពីន ក៏មានកម្រិតនៅលើក្រុមកម្ពុជាដែរក្នុង Davis Cup។ ចំណែក សិង្ហបុរី ព្រុយណេ និងមីយ៉ានម៉ាស្ថិតនៅក្រោមកម្ពុជា។
ក្រឡេកមើល ស៊ីហ្គេម លើកទី៣១ នៅវៀតណាមកាលពីពាក់កណ្តាលឆ្នាំ២០២២នេះ កីឡាវាយកូនបាល់មាន៧វិញ្ញាសា ក្នុងនោះថៃឈ្នះមេដាយមាសច្រើនជាងគេគឺដល់ទៅ៤គ្រឿង ខណៈវៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី ឈ្នះមេដាយមាសម្នាក់១គ្រឿងដូចគ្នា ហើយម៉ាឡេស៊ីឈ្នះសំរឹទ្ធ២ និងឡាវឈ្នះសំរឹទ្ធ១៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


