កីឡា
ផ្លូវការ! កម្ពុជា នឹងរៀបចំការប្រកួតបាល់ទាត់នារីកម្រិតអន្តរជាតិលើកដំបូង លើទឹកដីរបស់ខ្លួន ឆ្នាំក្រោយ
បន្ទាប់ពីលេចឮព័ត៌មានថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួតបាល់ទាត់នារីកម្រិតអន្តរជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ពេលនេះបានក្លាយជាផ្លូវការ ក្រោយពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បញ្ជាក់។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានបញ្ជាក់ដូច្នេះថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ៨ ដែលធ្វើម្ចាស់ផ្ទះវគ្គជម្រុះរួមមាន បង់ក្លាដែស, ហ្ស៊កដានី, កៀរស៊ីស្ថាន, ឡាវ, ប៉ាឡេស្ទីន, ថៃ និងវៀតណាម សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ២០ ឆ្នាំ (AFC U-20 Women Asian Cup) សម្រាប់វគ្គជម្រុះ ប្រចាំពូលនីមួយៗ (ពីពូល A ដល់ពូល H)។
ការចាប់ពូល នឹងធ្វើឡើងនៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ខណៈ កម្ពុជា នឹងស្ថិតនៅក្រឡដែលបណ្ដុំដោយក្រុមម្ចាស់ផ្ទះទាំង ៨ ប៉ុន្តែស្ថិតនៅពូលណា មិនទាន់ដឹងនៅឡើយទេ។

ការចាប់ឆ្នោតគឺក្នុង ១ ពូល មាន ៤ ក្រុម (មាន ១ ពូល មាន ៣ ក្រុម) រួចនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ ដើម្បីរកក្រុមឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ ២០២៤ នាប្រទេសអ៊ូសបីគីស្ថាន។
បញ្ជាក់ថា នេះជាលើកដំបូងហើយសម្រាប់បាល់ទាត់នារីកម្ពុជា ដែលទទួលរៀបចំបាល់ទាត់កម្រិតអន្តរជាតិ ដ្បិតកន្លងមកឃើញមានតែរៀបចំបាល់ទាត់បុរស ឬកម្រិតយុវជន ប៉ុណ្ណោះ៕
ប្រភព ៖ the-afc.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


