កីឡា
ជម្រើសជាតិកម្ពុជា នឹងកោះហៅកីឡាករ ៣៥នាក់ ដើម្បីត្រៀមពាន AFF Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការកោះកីឡាករបឋមចំនួន ៣៥នាក់ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ ជាពិសេសធ្វើតេស្តកម្លាំងអំណត់ (IFT30-15) ជាថ្មីម្ដងទៀត ដើម្បីត្រៀមពានជើងឯកអាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ចុងឆ្នាំនេះ។

ដឹងបែបនេះ គឺតាមរយៈការបញ្ជាក់ដោយ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាផ្ទាល់កាលពីម្សិលមិញ។ លោកបាននិយាយថា៖ «ខ្ញុំបានសម្រេចចិត្តជ្រើសរើសកីឡាករប្រហែល ៣៥នាក់ សម្រាប់ Mitsubishi Cup រហូតមកដល់ពេលនេះ។ ប៉ុន្តែយើងនឹងធ្វើការធ្វើតេស្ត 30-15 ម្តងទៀត។»
បច្ចុប្បន្នលោកកំពុងពិនិត្យកីឡាករតាមរយៈការប្រកួតលីគកំពូលកម្ពុជា ដែលលេងនៅក្នុងវគ្គ Top 4 មានក្រុម ៤ ដូចជាព្រះខ័នរាជស្វាយរៀង, វិសាខា, ភ្នំពេញក្រោន និងបឹងកេត ហើយលោក៏ធ្លាប់បានលើកឡើងថាកីឡាករដែលកោះហៅចូលក្រុមជម្រើសជាតិភាគច្រើនក៏មកពីក្រុមដែលនៅ Top 4 នេះផងដែរ។

តេស្ត (IFT30-15) គឺជាតេស្តកម្លាំងអំណត់ដែលលោកបានអនុវត្តម្ដងរួចមកហើយ បើទោះបីជាការអនុវត្តនេះទទួលរងផលប៉ះពាល់ និងរងការរិះគន់ក៏ដោយ ក្រោយធ្វើមិនបានល្អពេលប្រកួតមិត្តភាពទល់នឹង ជម្រើសជាតិបង់ក្លាដេស កាលពីខែមុន។

និយាយអំពីពានជើងឯកអាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) កម្ពុជា នឹងត្រៀមបង្ហាញខ្លួនលើកទី៩ នៅវគ្គចែកពូល ដោយស្ថិតនៅពូល A ជាមួយថៃ, ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ព្រុយណេ។ ការប្រកួតគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់វគ្គចែកពូលនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


