កីឡា
លីគ CPL ប្រជែងគ្នាខ្លាំងរវាងលេខ១ និងលេខ២ ខណៈសល់៣ប្រកួតទៀត
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២២កាន់តែតឹងតែងទ្វេឡើយនៅពេលក្រុមកំពូលទាំងពីរមានពិន្ទុស្មើគ្នា បន្ទាប់ពីការប្រកួតក្រុមលំដាប់កំពូលទាំង៤បានដំណើរការ៣ប្រកួត។

ការប្រកួតក្នុងសប្តាហ៍ទូ២៤ ដែលត្រូវនឹងការប្រកួតទី៣នៃក្រុមកំពូលទាំង៤ វិសាខា និង ភ្នំពេញក្រោនសុទ្ធតែរកបាន៣ពិន្ទុពេញដើម្បីបង្កើនការប្រជែងជើងឯកកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំង។
វិសាខា បានឈានឡើងលើកំពូលតារាងជាលើកដំបូងនៅក្នុងលីគរដូវកាលនេះ បន្ទាប់ពីបានយកឈ្នះ បឹងកេត ដោយលទ្ធផល ១-២ ដើម្បីទទួលបាន៤៦ពិន្ទុ ស្មើនឹងព្រះខ័នរាជស្វាយរៀងដែលធ្លាក់មកចំណាត់ថ្នាក់លេខ២លើកដំបូងក្នុងរដូវកាលនេះ ក្រោយចាញ់ភ្នំពេញក្រោន ដោយលទ្ធផល ២-៥។

ព្រះខ័នរាជស្វាយរៀង ធ្លាក់ចុះទម្រង់លេងយ៉ាងខ្លាំងមួយរយៈពេលចុងក្រោយនេះ។ ការប្រកួត៦លើកចុងក្រោយ ព្រះខ័នរាជស្វាយរៀង ឈ្នះតែ១ប្រកួតប៉ុណ្ណោះ ហើយស្មើ១ និងចាញ់៤ប្រកួត។ ចំពោះវិសាខា៦ប្រកួតចុងក្រោយឈ្នះ៣ ស្មើ២ និងចាញ់១។
ចំណែកភ្នំពេញក្រោនបង្កើន៣ពិន្ទុទៀតហើយដើម្បីមាន៤៣ពិន្ទុតាមពីក្រោយក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២តែ៣ពិន្ទុប៉ុណ្ណោះ។ ក្រុមការពារតំណែងជើងឯកចាស់នេះធ្វើបានល្អណាស់ក្នុង៦ប្រកួតមិនដែលចាញ់សោះក្នុងនោះឈ្នះ៥ប្រកួតជាប់គ្នា និងស្មើ១ប្រកួត។ ភ្នំពេញក្រោនក៏ជាបេក្ខភាពប្រជែងជើងឯកដែលមិនអាចមើលរំលងបានឡើយ។

ប្រសិនបើ វិសាខា និងព្រះខ័នរាជស្វាយរៀងចាញ់សម្រាប់ការប្រកួតណាមួយក្នុងចំណោម៣ប្រកួតដែលនៅសល់ ហើយភ្នំពេញក្រោនបន្តឈ្នះ នោះការប្រជែងជើងឯករឹតតែរន្ធត់ រំភើបខ្លាំង។
ដោយឡែក បឹងកេត សម្រាប់៦ប្រកួតចុងក្រោយ ឈ្នះ២ ស្មើ២ និងចាញ់២ នៅរក្សាចំណាត់ថ្នាក់លេខ៤ជាមួយ៣៩ពិន្ទុដដែល ហើយកាន់តែឃ្លាតឆ្ងាយក្នុងការឈ្នះជើងឯក ដោយសារគូប្រជែងលេខ១ និងលេខ២នាំមុខដល់ទៅ៧ពិន្ទុឯណោះ។

ការប្រកួតសប្តាហ៍ទី២៥ ថ្ងៃទី២០ ខែវិច្ឆិកានេះ
- ភ្នំពេញក្រោន ទទួល ព្រះខ័នរាជស្វាយរៀង
- វិសាខា ទទួល បឹងកេត
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


