កីឡា
សោកស្តាយចំពោះ Benzema ដែលមិនអាចលេង World Cup បាន
ខ្សែប្រយុទ្ធមាន់គកបារាំង Karim Benzema នឹងអវត្តមានក្នុងការប្រកួត World Cup 2022 នៅប្រទេសកាតា បន្ទាប់ពីរូបគេ រងរបួសភ្លៅអំឡុងពេលហ្វឹកហាត់។

ជម្រើសជាតិបារាំងបានចេញសេចក្តីថ្លែងការណ៍ថា “ក្រុមទាំងមូលចូលរួមសោកស្តាយដល់ Karim និងសូមជូនពរឲ្យគាត់ឆាប់ជាសះស្បើយ”។
សហព័ន្ធកីឡាបាល់ទាត់បារាំង និយាយថា ការស្កែន MRI បញ្ជាក់ពីរបួសសាច់ដុំភ្លៅ ដែលនឹងត្រូវការរយៈពេលសម្រាកព្យាបាលបីសប្តាហ៍។

ខ្សែប្រយុទ្ធ Anthony Martial របស់ក្លិបបិសាចក្រហម Manchester United គឺជាជម្រើសមួយ ដែលអាចចូលមកជំនួស Benzema បាន។

Benzema បានឈ្នះពាន Ballon d’Or ឆ្នាំ ២០២២ បន្ទាប់ពីជួយក្លិបអធិរាជស Real Madrid ឈ្នះជើងឯក Champions League និង La Liga។
គួរបញ្ជាក់ថា បារាំងស្ថិតក្នុងពូល D ហើយត្រូវប៉ះអូស្ត្រាលីនៅថ្ងៃទី២២ខែវិច្ឆិកា, ប៉ះដាណឺម៉ាកនៅថ្ងៃទី២៦ខែវិច្ឆិកា និងប៉ះទុយនីស៊ីនៅថ្ងៃទី៣០ខែវិច្ឆិកា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ដល់ថ្ងៃប្រកួត World Cup ស្រាប់តែប្រធាន FIFA ក្តៅស្លឹកត្រចៀក ស្តីឲ្យលោកខាងលិចចាស់ដៃ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


