កីឡា
Benzema ទម្លាយមូលហេតុនៃការជ្រើសរើសទៅលេងនៅ អារ៉ាប៊ីសាអ៊ូឌីត
អតីតខ្សែប្រយុទ្ធ Real Madrid កីឡាករ Karim Benzema បានបង្ហើបពីហេតុផលចម្បងមួយនៅពីក្រោយការសម្រេចចិត្តចាកចេញពីរាជធានី អេស្ប៉ាញ ផ្លាស់ទៅកាន់ក្លិប Al-Ittihad របស់ អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែមិនមែនដោយសាររឿងលុយឡើយ។

ជាការពិតណាស់ នាមួយរយៈចុងក្រោយនេះ មានកីឡាករឆ្នើមៗពីអឺរ៉ុបជាច្រើន បានសម្រេចចិត្តផ្លាស់ទៅលេងនៅលីគ Saudi Pro League តែអ្វីដែលគួរឱ្យកត់សម្គាល់ អ្នកគាំទ្រភាគច្រើនតែងតែគិតថា ពួកគេសម្រេចចិត្តផ្លាស់ទៅទីនោះ គឺដោយសារលុយមួយមុខគត់ ពីព្រោះទីនោះពិតជាទទួលបានប្រាក់ពលកម្មច្រើនពិតមែន។
ទោះបីជាយ៉ាងណា Benzema ដែលជាកីឡាករកំពុងលេងនៅទីនោះមួយរូប បានចេញមុខទម្លាយមូលហេតុពិត ថាដោយសារខ្លួនមិនចង់លេងជួបក្លិបចាស់ Real Madrid ទើបជ្រើសរើសការផ្លាស់ទៅទឹកដីមជ្ឍឹមបូព៌ា។
ដកស្រង់ពាក្យសម្តីដើមពីអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano អតីតខ្សែប្រយុទ្ធជម្រើសជាតិ បារាំង បានលើកឡើងយ៉ាងដូច្នេះថា ៖«ការសម្រេចចិត្តរបស់ខ្ញុំផ្លាស់ទៅ អារ៉ាប៊ីសាអ៊ូឌីត ដោយសារខ្ញុំមិនចង់លេងតទល់នឹង Real Madrid នៅក្នុងជីវិតខ្ញុំ»។
គួរបញ្ជាក់ថា Benzema គឺជាកីឡាករដ៏សំខាន់មួយរូបរបស់ក្រុមអធិរាជស អំឡុងពេលលេងទីនោះពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០២៣ មុនពេលចាកចេញទៅកាន់ Al-Ittihad៕

ប្រែសម្រួល៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


