កីឡា
កាតា ដាច់ចិត្តបង្ហើបតួលេខ ពលករចំណាកស្រុក ដែលស្លាប់ ពាក់ព័ន្ធនឹងគម្រោងរៀបចំ World Cup (មានវីដេអូ)
ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ World Cup កាតា 2022 លោក Hassan Al-Thawadi និយាយថា ពលករចំណាកស្រុកចន្លោះពី ៤០០ទៅ៥០០ បានស្លាប់ក្នុងគម្រោងដែលទាក់ទងនឹងការប្រកួតបាល់ទាត់ពិភពលោក។

មុន និងអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោក, ទង្វើរបស់ប្រទេសកាតា ចំពោះពលករចំណាកស្រុក ដែលបានចូលរួមក្នុងការកសាងកីឡដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការប្រកួត គឺជាចំណុចសំខាន់ដែលពិភពលោក ផ្តោតការយកចិត្តទុកដាក់ជាទីបំផុត ដោយរបាយការណ៍របស់កាសែត Guardian កាលពីខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ថា មានអ្នកស្លាប់ជាង ៦៥០០នាក់រួចទៅហើយ គិតត្រឹមពេលនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសកាតាបានប្រកែកចំពោះតួលេខនោះ ដោយអះអាងថា តួលេខទាបជាងគួរនោះឆ្ងាយណាស់ ប៉ុន្តែឥឡូវលោក Al-Thawadi បានដាច់ចិត្តទម្លាយថា តួលេខគឺមានខ្ទង់រយ។

ថ្លែងក្នុងទូរទស្សន៍ TalkTV លោក Al-Thawadi បានថា “ការប៉ាន់ប្រមាណគឺប្រហែល៤០០ អាចចន្លោះពី៤០០ទៅ៥០០នាក់។ ខ្ញុំមិនដឹងចំនួនពិតប្រាកដទេ តែនោះគឺជាអ្វីដែលកំពុងត្រូវបានពិភាក្សា”។
លោកនិយាយថា “ជារៀងរាល់ឆ្នាំ ស្តង់ដារសុខភាព និងសុវត្ថិភាពនៅតាមទីតាំង គឺមានភាពប្រសើរឡើង។ ជាការពិត នៅកន្លែងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក ដែលយើងមានទំនួលខុសត្រូវបំផុត។ នេះជាអ្វីដែលត្រូវបានទទួលស្គាល់ មុនពេលយើងដេញថ្លៃធ្វើជាម្ចាស់ផ្ទះ។ ហើយការកែលម្អដែលបានកើតឡើង មិនមែនដោយសារតែ World Cup នោះទេ។ ទាំងនេះគឺជាភាពប្រសើរឡើងដែលយើងដឹងថា យើងត្រូវធ្វើដោយសារតែតម្លៃរបស់យើងផ្ទាល់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Eurosport
ចុចអាន៖ ក្រៅពីបាល់ទាត់ ព្រះចៅកាតា សព្វព្រះរាជហឫទ័យខ្លាំង ទៅលើកីឡាមួយប្រភេទទៀត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


