កីឡា
Rashford ឧទ្ទិសគ្រាប់បាល់របស់ខ្លួន ដល់មិត្តភក្តិដែលទើបស្លាប់ដោយសារជំងឺ មហារីក
ខ្សែប្រយុទ្ធក្រុមតោកំណាចអង់គ្លេស Marcus Rashford បានអបអរគ្រាប់បាល់របស់គាត់កាលពីយប់មិញ ដើម្បីឧទ្ទិសដល់មិត្តភក្តិរបស់គាត់ ដែលទើបទទួលមរណភាពដោយសារជំងឺមហារីក។

Rashford និយាយថា “ជាអកុសល ខ្ញុំបានបាត់បង់មិត្តរបស់ខ្ញុំម្នាក់កាលពីពីរបីថ្ងៃមុន។ គាត់បានតស៊ូជាមួយជំងឺមហារីកជាយូរមកហើយ ដូច្នេះខ្ញុំរីករាយដែលខ្ញុំអាចរកគ្រាប់បាល់ឲ្យគាត់បាន។ គាត់តែងតែជាអ្នកគាំទ្រដ៏ធំរបស់ខ្ញុំ។ គាត់គឺជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយខ្ញុំរីករាយដែលគាត់បានចូលមកក្នុងជីវិតរបស់ខ្ញុំ”។

គួរបញ្ជាក់ថា ២គ្រាប់របស់ Rashford ជួយឲ្យក្រុមរបស់លោក Gareth Southgate យកឈ្នះលើនាគភ្លើងវេលស៍ ក្នុងលទ្ធផល ៣-០ ធ្វើឲ្យអង់គ្លេសរក្សាតំណែងកំពូលតារាងពូល B។
ដូចនេះ នៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ World Cup 2022 អង់គ្លេស នឹងត្រូវជួបក្រុមតោអាហ្វ្រិកសេណេហ្គាល់ ដែលបានទទួលជ័យជម្នះលើអេក្វាឌ័រ នៅថ្ងៃជាមួយគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SUN
ចុចអាន៖ រកឃើញ ៤ក្រុមទៀត ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ World Cup 2022
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


