កីឡា
Rashford ថា មានតែ Ronaldo ប្រេស៊ីលម្នាក់គត់ មានទេពកោសល្យដូច Yamal ក្នុងវ័យដូចគ្នា
ខ្សែប្រយុទ្ធ Marcus Rashford បានសរសើរមិត្តរួមក្រុម Lamine Yamal ជាកីឡាករមានទេពកោសល្យបំផុត ដែលរូបគេមិនធ្លាប់បានឃើញ ហើយស្ថិតក្នុងវ័យដូចគ្នានេះ មានតែវីរបុរសប្រេស៊ីល លោក Ronaldo Nazario ម្នាក់ប៉ុណ្ណោះ ដែលមានទេពកោសល្យដូចគ្នា។

បច្ចុប្បន្ន Lamine Yamal មានវ័យទើប ១៨ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេបានក្លាយជាកម្លាំងស្នូលដ៏សំខាន់នៅក្លិបអ្នកមានបុណ្យ Barcelona ដោយសារតែសមត្ថភាព និងទេពកោសល្យកម្រមានរបស់គេ។ Rashford ជាមនុស្សម្នាក់ ដែលមានភាពកោតក្រែងលើ Yamal ផងដែរ ដោយគេចាត់ទុកខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ជាកីឡាករមានទេពកោសល្យបំផុតមិនធ្លាប់មាន។

នៅក្នុងកិច្ចសម្ភាសជាមួយ SPORT ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំត្រូវបានគេសួរថា តើអ្នកគិតថា Yamal គឺជាកីឡាករ ដែលមានទេពកោសល្យបំផុតនៅក្នុងវ័យរបស់គាត់នេះមែនទេ? ភ្លាមនោះ Rashford បានឆ្លើយទៅវិញថា៖ «បាទពិតមែនហើយ។ គាត់គឺជាកីឡាករ មានទេពកោសល្យបំផុត ដែលខ្ញុំធ្លាប់បានឃើញនៅក្នុងវ័យរបស់គាត់នេះ។ ខ្ញុំមិនដែលបានលេងជាមួយ ឬឃើញកីឡាករណាម្នាក់មានឥទ្ធិពលក្នុងការប្រកួតដូចគាត់បែបនេះទេ។ ប្រហែលមានតែ Ronaldo Nazario ម្នាក់ប៉ុណ្ណោះ»។
សូមរម្លឹកថា កាលស្ថិតក្នុងវ័យ ១៨ ឆ្នាំ លោក Ronaldo Nazario បានលេងនៅក្លិប PSV ហើយពេលនោះលោករកបានគ្រាប់ស៊ុតបញ្ចូលទីចំនួន ៥២ គ្រាប់ ក្នុងចំណោមការលេង ៥៧ ប្រកួត មុនពេលផ្លាស់ទៅ Barcelona នៅអាយុ ១៩ ឆ្នាំ។

ដោយឡែក Yamal វិញ គិតត្រឹមវ័យ ១៨ ឆ្នាំនេះរូបគេបានឈ្នះពាន La Liga ចំនួន ២ លើក និងបានឈ្នះពានមួយចំនួនទៀតទាំងនៅក្លិប និងជម្រើសជាតិ អេស្ប៉ាញ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


