កីឡា
ញាក់សាច់! Rashford រកគ្រាប់ដំបូងឱ្យ Barcelona ស៊ុតដូចកាំជ្រួច (មានវីដេអូ)
ខ្សែប្រយុទ្ធ Marcus Rashford បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យជាមួយ Barcelona ដោយការប្រកួតក្នុងពាន Champions League នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៥ ដោយស៊ុតបញ្ចូល ២ គ្រាប់ម្នាក់ឯង ជួយឱ្យក្រុមអ្នកមានបុណ្យទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់។

ការប្រកួតដំបូងរបស់ Barcelona ក្នុងវគ្គ League Phase នៃពាន UCL រដូវកាល ២០២៥-២០២៦ បានទទួលជ័យជម្នះនៅក្រៅដីយ៉ាងសំខាន់ ដោយបានយកឈ្នះលើក្រុមសារិការព្រៃ Newcastle United ក្នុងលទ្ធផល ២ ទល់នឹង ១ ខណៈ ២ គ្រាប់របស់ក្រុមអ្នកមានបុណ្យ គឺរកបានដោយ Rashford ទាំង ២ គ្រាប់ នៅនាទីទី ៥៨ និង ៦៧។
២ គ្រាប់នេះ គឺជាគ្រាប់បាល់ផ្លូវការលើកដំបូងសម្រាប់ Rashford ក្នុងការមកចូលរួមជាមួយ Barcelona នៅរដូវកាលនេះ។ តាមរយៈគ្រាប់បាល់ និងសមត្ថភាពនៃការលេងកាលពីយប់មិញ បានបង្ហាញ ថា ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំរូបនេះ នៅតែជាកីឡាករលំដាប់កំពូលម្នាក់ក្នុងពិភពលោក។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការប្រកួតជុំទី ១ ក្នុងវគ្គ League Phase ពេលនេះ Barcelona កំពុងឈរនៅលេខរៀងទី ១២ នៃតារាងចំណាត់ថ្នាក់ UCL។ ការប្រកួតក្នុងពាន UCL បន្ទាប់ ពួកគេនឹងត្រូវជួបជាមួយក្រុមខ្លាំង Paris Saint-Germain នៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២៥៕

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖
អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


