Connect with us

កីឡា

ក្លិប Barcelona សម្រេចចិត្តនឹងទិញផ្តាច់ Rashford ពី Man United ហើយ

បានផុស

នៅ

ក្លិបអ្នកមានបុណ្យ FC Barcelona បានធ្វើការសម្រេចចិត្តរួចរាល់អំពីអនាគតរបស់កីឡាករ Marcus Rashford ដោយពួកគេគ្រោងនឹងទិញផ្តាច់ខ្សែប្រយុទ្ធស្លាបសញ្ជាតិ អង់គ្លេស រូបនេះពី Manchester United នៅចុងបញ្ចប់រដូវកាលនេះ។

កីឡាករ Marcus Rashford
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Rashford នៅរដូវកាល ២០២៥-២០២៦ ត្រូវបាន Barcelona ខ្ចីជើងពី Man United មួយរដូវកាលអមជាមួយជម្រើសទិញផ្តាច់ក្នុងតម្លៃ ៣៥ លានដុល្លារអាមេរិក។ យ៉ាងណា ចាប់តាំងពីផ្លាស់មកកាន់ទឹកដី អេស្ប៉ាញ ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំ បានបង្ហាញសមត្ថភាពល្អគួរឱ្យកត់សម្គាល់ ដោយការបង្ហាញខ្លួនលើទីលានសរុបចំនួន ១១ ប្រកួត រូបគេរកបាន ៣ គ្រាប់ និង ៥ បញ្ជូន (assists)។

ក្រោយបង្ហាញសមត្ថភាពល្អបែបនេះ បានធ្វើឱ្យថ្នាក់ដឹកនាំ Barcelona ក៏ដូចជាគ្រូបង្វឹកលោក Hansi Flick ពេញចិត្តលើ Rashford ជាខ្លាំង។ ថ្មីៗនេះសារព័ត៌មាន អេស្ប៉ាញ SPORT បានចុះផ្សាយថា ក្លិប Barcelona បានត្រៀមរួចរាល់ហើយ ដើម្បីទិញផ្តាច់យក Rashford នៅរដូវកាលក្រោយ ទោះបីជាមានការជជែកអំពីតម្លៃខ្លះ ដោយ​សារតែស្ថានភាពវិបត្តិហិរញ្ញវត្ថុក៏ដោយ។

កីឡាករ Marcus Rashford

ប្រភពដដែលបានបន្ថែមថា Barcelona អាចមានលទ្ធភាពទិញផ្តាច់យក Rashford ក្នុងតម្លៃ ៣៥ លានដុល្លារអាមេរិក តាមអ្វីដែល Man United ចង់បាន ប៉ុន្តែរឿងប្រាក់ឈ្នួល Rashford ទំនងនឹងត្រូវកាត់បន្ថយ ដោយរូបគេនឹងមិនអាចទទួលបានដូចនៅ Man United ដែលទទួលបានក្នុងមួយសប្តាហ៍ចំនួន ៤២.៣២ ម៉ឺនដុល្លារអាមេរិកឡើយ។

ងាកមកកាន់ Rashford ដែលជាសមីកីឡាករផ្ទាល់វិញ ក៏មិនមា​នការស្តាយក្រោយក្នុងការចាកចេញពី Man United ផ្លាស់មកកាន់ Barcelona ដែរ ហើយតាមសម្តី ដែលគេធ្លាប់និយាយកន្លងមក គឺរូបគេចង់លេងនៅទឹកដី អេស្ប៉ាញ ឱ្យបានច្រើនរដូវកាល តាមដែលអាចធ្វើទៅបាន៕

កីឡាករ Marcus Rashford

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម