កីឡា
ក្រសួងមហាផ្ទៃ រំពឹងឈ្នះមេដាយសរុបលើស ១០០ គ្រឿង នៅថ្ងៃនេះ នៃព្រឹត្តិការណ៍កីឡាជាតិលើកទី ៣
ក្រុមកីឡាក្រសួងមហាផ្ទៃ រំពឹងឈ្នះមេដាយសរុបលើស ១០០ គ្រឿង ត្រឹមថ្ងៃទី ២៦ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី ៣ និងកីឡាជនពិការជាតិ លើកទី ១ ឆ្នាំ ២០២២ បន្ទាប់ពីប្រកួតបាន ៦ ថ្ងៃរួចមក។ នេះដោយយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានកីឡា។

រំពឹងដូច្នេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃ បានឈ្នះមេដាយច្រើនជាងគេ ទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ ពោលគឺបានឈ្នះមេដាយសរុប ៩៨ គ្រឿង ខ្វះតែ ២ គ្រឿងទៀត នឹងគ្រប់ ១០០ គ្រឿង ហើយថ្ងៃនេះនឹងបន្តមានការប្រកួត។ ក្នុងចំណោម ៩៨ គ្រឿង ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ៤៨ គ្រឿង, ប្រាក់ ២៤ គ្រឿង និងសំរឹទ្ធ ២៦ គ្រឿង។
ដោយឡែក ក្រសួងការពារជាតិ ដែលជាក្រុមខ្លាំងបានហក់ឡើងមកលេខ ២ វិញជាថ្មី បន្ទាប់ពីប្រជែងគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅវិញទៅមក។ ក្រសួងការពារជាតិ រកមេដាយសរុប ៤៣ គ្រឿង ក្នុងនោះមេដាយមាស ២៤ គ្រឿង, ប្រាក់ ៨ គ្រឿង និងសំរឹទ្ធ ១១ គ្រឿង។ តាមពីក្រោយក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរកបានមេដាយមាស ១៧ គ្រឿង, មេដាយប្រាក់ ១៨ គ្រឿង និងមេដាយសំរឹទ្ធ ១៦ គ្រឿង សរុប ៤២ គ្រឿង។

ដោយឡែកគិតត្រឹមថ្ងៃទី ៦ ម្សិលមិញ ក្រុមចំនួន ២៧ ក្នុងចំណោម ២៨ ក្រុម ដែលចូលរួមកីឡាជាតិ លើកទី ៣ បានដណ្ដើមមេដាយអស់ហើយ នៅឡើយតែខេត្តក្រចេះមួយប៉ុណ្ណោះ ដែលពុំទាន់ដណ្ដើមមេដាយបានទាំងមាស ប្រាក់ និងសំរឹទ្ធ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី ២១ នឹងបញ្ចប់នៅថ្ងៃទី ៣០ ខែវិច្ឆិកា។ ក្នុងព្រឹត្តិការណ៍នេះមានកីឡាចំនួន ៤៥ ប្រភេទ រាប់ទាំងកីឡាជនពិការ ដើម្បីឲ្យប្រកួតប្រជែងដណ្ដើមមេដាយ៕
ខាងក្រោមគឺជាតារាងមេដាយសរុប គិតត្រឹមថ្ងៃទី ៦ ៖

អត្ថបទ ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


