កីឡា
អ្នកគាំទ្រអង់គ្លេសថា អាល្លឺម៉ង់ ធ្លាក់ពី World Cup ដោយសារ កម្មពៀរ
អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស បានសម្ដែងការភ្ញាក់ផ្អើល ចំពោះក្រុមអាល្លឺម៉ង់ ដែលត្រូវធ្លាក់ចេញពីពានរង្វាន់ World Cup។
អាល្លឺម៉ង់ បានយកឈ្នះកូស្តារីកា ៤-២ ខណៈជប៉ុន យកឈ្នះអេស្ប៉ាញ ២-១។ អាល្លឺម៉ង មាន៤ពិន្ទុ ស្មើជាមួយ អេស្ប៉ាញ ប៉ុន្តែចាញ់គ្រាប់បាល់។
មានភាពចម្រូងចម្រាសខ្លះនៅក្នុងការប្រកួតរបស់ជប៉ុនជាមួយអេស្ប៉ាញ បន្ទាប់ពីមានការតវ៉ាថា បាល់បានចេញក្រៅខ្សែទៅហើយ មុនពេលត្រូវបញ្ជូនទៅកីឡាករជប៉ុន Ao Tanaka ស៊ុតយកឈ្នះអេស្ប៉ាញ។
បន្ទាប់ពីចប់ការប្រកួត អ្នកគាំទ្រអង់គ្លេស បានប្រៀបធៀបរឿងនេះ ទៅគ្រាប់បាល់ខ្មោចរបស់ Frank Lampard ក្នុងឆ្នាំ២០១០ ដែលបានឆ្លងកាត់ខ្សែបន្ទាត់ក្នុងទី របស់អាល្លឺម៉ង់ទៅហើយ ប៉ុន្តែអាជ្ញាកណ្តាលមិនឲ្យចូល ដែលនាំឲ្យអង់គ្លេសចាញ់ ៤-១ ធ្លាក់ក្នុងវគ្គ១៦ក្រុមចុងក្រោយ។
អ្នកប្រើ Twitter ម្នាក់បានបញ្ចេញមតិថា “ខ្ញុំមិនខ្វល់ទេ ថាវាជារឿងចម្រូងចម្រាស។ ឥឡូវអ្នកដឹងហើយថា អាល្លឺម៉ង់មានអារម្មណ៍យ៉ាងណា! ធ្វើបានល្អណាស់ជប៉ុន ពួកគេសមនឹងទទួលបាន”។

មនុស្សម្នាក់ទៀតបានបង្ហោះសារថា “មួយនេះគឺសម្រាប់គ្រាប់បាល់ខ្មោចរបស់ Lampard ក្នុងឆ្នាំ២០១០។ វាត្រូវចំណាយពេល១២ឆ្នាំសម្រាប់កម្មផលតបស្នង”។
គួរបញ្ជាក់ថា នេះជាលើកទី២ជាប់គ្នា ដែល អាល្លឺម៉ង់ ធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកត្រឹមវគ្គចែកពូល បន្ទាប់ពីពួកគេធ្លាក់ត្រឹមវគ្គនេះដូចគ្នាកាលពីឆ្នាំ២០១៨៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ គីឡូធ្ងន់ចំនួន២ ធ្លាក់ចេញពី World Cup ត្រឹមមួយយប់ គួរឲ្យភ្ញាក់ផ្អើលជាទីបំផុត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


