កីឡា
គីឡូធ្ងន់ចំនួន២ ធ្លាក់ចេញពី World Cup ត្រឹមមួយយប់ គួរឲ្យភ្ញាក់ផ្អើលជាទីបំផុត
ក្នុងរយៈពេលត្រឹមមួយយប់ប៉ុណ្ណោះ ក្រុមបាល់ទាត់ធំៗដូចជាអាល្លឺម៉ង់ និងបែលហ្ស៊ិក បានធ្លាក់ចេញពីការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ២០២២ ដែលរៀបចំឡើងនៅប្រទេស កាតា។

ក្រុមឈរលេខរៀងទី២របស់ FIFA គឺ បែលហ្ស៊ិក លេងបានត្រឹមស្មើជាមួយ ក្រូអាត ដែលលទ្ធផលនេះបញ្ជាក់ថា បែលហ្ស៊ិក អស់ឱកាសឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ World Cup ពោលគឺឈរលេខ៣ក្នុងពូល F។
ដំបូងឡើយ បែលហ្ស៊ិក ហាក់ធ្វើបានល្អ ដោយប្រកួតទី១ក្នុងពូល បានយកឈ្នះ កាណាដា ១-០ ប៉ុន្តែប្រកួតទី២ ត្រូវបរាជ័យដោយថ្វីជើង ម៉ារ៉ុក ២-០។ លុះមកដល់ប្រកួតទី៣ បែលហ្ស៊ិក មិនអាចយកឈ្នះក្រូអាតបានឡើយ ដោយបញ្ចប់ទៅដោយលទ្ធផលត្រឹមស្មើគ្នា ០-០។

ឆ្លងកាត់៣ប្រកួត បែលហ្ស៊ិក ទទួលបាន៤ពិន្ទុ ឈរលេខ៣ពូល F។ ក្រុមដែលត្រូវឡើងទៅវគ្គបន្ទាប់គឺ ម៉ារ៉ុក លេខ១ មាន៧ពិន្ទុ, ក្រូអាត លេខ២មាន៥ពិន្ទុ ចំណែកក្រុមបាតតារាងគឺ កាណាដា មាន០ពិន្ទុ។
ងាកទៅមើលពូល E ឯណោះវិញ ម្ចាស់ជើងឯក World Cup ៤សម័យកាល អាល្លឺម៉ង់ ក៏ធ្លាក់ដែរកាលពីយប់មិញ ទោះពួកគេប្រកួតឈ្នះ កូស្តារីកា ដោយលទ្ធផល ៤-២ ក៏ដោយ។

២ប្រកួតដំបូង អាល្លឺម៉ង់ ធ្វើមិនបានល្អឡើយ ដោយប្រកួតទី១ ចាញ់ជប៉ុន ២-១ និងប្រកួតទី២ ស្មើអេស្ប៉ាញ ១-១។
ឆ្លងកាត់៣ប្រកួតពេញ ជប៉ុន បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយឈរលេខ១ពូល E មាន៦ពិន្ទុ, អេស្ប៉ាញ ឈរលេខ២ មាន៤ពិន្ទុ ខណៈអាល្លឺម៉ង់ ឈរលេខ៣ មាន៤ពិន្ទុដូចគ្នាតែចាញ់គ្រាប់បាល់ ចំណែក កូស្តារីកា ឈរលេខ៤ មាន៣ពិន្ទុ។

នេះជាលើកទី២ជាប់គ្នា ដែលអាល្លឺម៉ង់ ជ្រុះចេញពីពានរង្វាន់ World Cup ត្រឹមវគ្គចែកពូល បន្ទាប់ពីពួកគេមានជោគវាសនាដូចគ្នានេះ កាលពីឆ្នាំ២០១៨៕
អត្ថបទ៖ Vann Vann
ចុចអាន៖ ជប៉ុន ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ឈ្នះអេស្ប៉ាញឡើងវគ្គ ១៦ ក្រុម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


