កីឡា
ក្លឹបបាល់ទាត់មហាយក្សមួយទៀត ប្រកាសដណ្ដើម Ronaldo ចូលក្រុមរបស់ខ្លួន
យោងតាមព័ត៌មានពី Express UK ក្លឹបអារ៉ាប៊ីសាអូឌីតដ៏ធំមួយទៀត បន្ទាប់ពីក្លឹប Al Nassr កំពុងប្រកាសប្រជែងយកកុងត្រារបស់តារាបាល់ទាត់ឆ្នើម CR7 ដើម្បីឱ្យកីឡាករវ័យ ៣៧ឆ្នាំរូបនេះចូលជាសមាជិករបស់ខ្លួន ក្រោយចប់ការប្រកួត World Cup ឆ្នាំ២០២២។

បន្ទាប់ពីប្រកាសចែកផ្លូវជាមួយក្រុមបិសាចក្រហម MU កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo ត្រូវបានក្លឹបជាច្រើនដណ្ដើមគ្នាយក ខណៈពេលថ្មីៗនេះកីឡាករព័រទុយហ្គាល់ត្រូវបានក្លឹប Al Nassr នៃប្រទេសអារ៉ាប៊ីសាអូឌីត បានផ្តល់ប្រាក់ចំណូលជាង ២០០លានក្នុងមួយឆ្នាំ ដើម្បីចែចូវ CR7 ឱ្យចូលរូមជាមួយក្រុមខ្លួន។ ប៉ុន្តែការសម្រេចចិត្តជាផ្លូវការពីសាមីខ្លួន នៅមិនទាន់ប្រកាសជាសាធារណៈនៅឡើយ។

ជាមួយគ្នាដែរ ក្លឹបបាល់ទាត់មហាយក្សទី២ នៅអាស៊ីខាងលិចគឺក្លឹប Al Hilal បានក្លាយជាគូប្រជែងក្នុងប្រទេសតែមួយជាមួយក្លឹប Al Nassr ដើម្បីដណ្ដើមយក CR7 ជាសមាជិក ដោយក្លឹបនេះសន្យាផ្ដល់ប្រាក់ចំណូលលើសក្លឹប Al Nassr ទៅទៀត។


ទោះបីជាយ៉ាងណា ក្នុងពេលនេះ ចំនួនទឹកប្រាក់ជាក់លាក់មិនត្រូវបានបង្ហាញដោយក្លឹប Al Hilal នោះទេ។ ចំណែក CR7 វិញ កំពុងផ្ដោតលើការប្រកួត ព្រោះ World Cup 2022 ទំនងជាការប្រកួតចុងក្រោយរបស់ CR7 ដោយសារការប្រកួតលើកក្រោយកីឡាព័រទុយហ្គាល់រូបនេះ មានវ័យកាន់តែជ្រេហើយ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ Ronaldo ត្រៀមចូលក្លឹបអារ៉ាប៊ីសាអូឌីត ឯប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ
ចុចអាន៖ កីឡាករ១០រូប អ្នកប្រហែលជាលែងបានឃើញទៀតហើយ ក្នុងព្រឹត្តិការណ៍ World Cup លើកក្រោយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ