កីឡា
ចាំបានទេ World Cup ឆ្នាំណា ដែលក្រុមមកពីទ្វីបអាស៊ី ឡើងដល់វគ្គជ្រៅបំផុត?
ក្រុមមកពីទ្វីបអាស៊ីក្នុងពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ គឺបានធ្លាក់អស់ហើយត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីបរាជ័យរបស់ជប៉ុន និងកូរ៉េខាងត្បូងកាលពីយប់មិញ។
ជប៉ុន ចាញ់ ក្រូអាត ដោយបាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីលេង៩០នាទី ស្មើគ្នា១-១ រីឯកូរ៉េខាងត្បូង ចាញ់ប្រេស៊ីល ៤-១។
ថ្វីបើក្រុមអាស៊ីធ្លាក់អស់ហើយក៏ដោយ ប៉ុន្តែទម្រង់លេងរបស់ពួកគេ បានទទួលការកោតសរសើរ និងបានបង្កភាពភ្ញាក់ផ្អើលពេញពិភពលោក។
តួយ៉ាងដូចជាអារ៉ាប៊ីសាអូឌីត បានយកឈ្នះ អាហ្សង់ទីន ២-១, ជប៉ុន យកឈ្នះអាល្លឺម៉ង់ ២-១ និងឈ្នះអេស្ប៉ាញ ២-១ បានឡើងទៅវគ្គ១៦ចុងក្រោយ, អូស្រ្តាលី ឈ្នះទុយនីស៊ី ១-០ បានឡើងវគ្គ១៦ក្រុមចុងក្រោយ និងកូរ៉េខាងត្បូង ឈ្នះព័រទុយហ្គាល់ ២-១ បានឡើងវគ្គ១៦ក្រុងចុងក្រោយដូចគ្នា។
ដូចនេះ តើអ្នកដឹងទេថា តើព្រឹត្តិការណ៍បាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោកឆ្នាំណា ដែលក្រុមមកពីទ្វីបអាស៊ីធ្វើបានល្អបំផុត?
ម្ភៃឆ្នាំមុន គឺជាឆ្នាំដែលប្រទេសជប៉ុន និងកូរ៉េខាងត្បូង សហការគ្នាធ្វើជាម្ចាស់ផ្ទះ World Cup។
២០០២គឺជាឆ្នាំ ដែលក្រុមមកពីទ្វីបអាស៊ី ធ្វើបានល្អបំផុតក្នុងប្រវត្តិសាស្រ្ត World Cup ដោយ កូរ៉េខាងត្បូង បានឈានដល់វគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ ប៉ុន្តែត្រូវប្រកួតចាញ់ តួកគី ៣-២៕
អត្ថបទ៖ Vann Vann
ចុចអាន៖ ក្រោយក្រុមអាស៊ីធ្លាក់អស់ តើពេលនេះពានរង្វាន់ World Cup នៅសល់ក្រុមមកពីទ្វីបណាខ្លះ?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


