កីឡា
Eden Hazard កីឡាករដំបូងគេប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ World Cup
កីឡាករវ័យ៣១ឆ្នាំ Eden Hazard បានប្រកាសពីការចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីការជម្រុះតាមពូលរបស់បែលហ្ស៊ិក ក្នុងប្រទេសកាតា Hazard បន្ទាប់ពីរយៈពេល១៤ឆ្នាំ ខណៈដែលឥឡូវនេះគេផ្ដោតអារម្មណ៍តែមួយគត់ក្នុងការដកដង្ហើមជីវិតថ្មីទៅក្នុងអាជីព Real Madrid របស់ខ្លួន។ «ថ្ងៃនេះខ្ញុំបើកទំព័រមួយ។ អរគុណសម្រាប់ការស្រលាញ់របស់អ្នក» Hazard បានសរសេរនៅលើ Instagram ។

សូមអរគុណសម្រាប់ការគាំទ្រដែលមិនអាចប្រៀបផ្ទឹមបាន។ សូមអរគុណសម្រាប់ពេលវេលាដ៏រីករាយទាំងអស់ដែលយើងបានចែករំលែកតាំងពីឆ្នាំ២០០៨។ ថ្ងៃនេះ ខ្ញុំបានសម្រេចចិត្តបញ្ចប់អាជីពជាកីឡាករជម្រើសជាតិ។ មនុស្សជំនាន់ក្រោយបានត្រៀមរួចរាល់។ ខ្ញុំនឹងនឹកអ្នកទាំងគ្នា។
កាសែតបែលហ្ស៊ិក Het Laatste Nieuws រាយការណ៍ថា Hazard បានពិភាក្សាអំពីចេតនានៃការចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិជាមួយមិត្តរួមក្រុមរបស់គេភ្លាមៗបន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេក្នុងពូល ជាមួយនឹងក្រុមក្រូអាត។
៦ថ្ងៃក្រោយមកហើយ Hazard មិនបានផ្លាស់ប្តូរចិត្តរបស់ខ្លួនទេ ជំនួសមកវិញការប្រកាសទៅកាន់អ្នកតាមដានInstagram របស់គេចំនួន ២៧.២លាននាក់។

Hazard បានបង្ហាញខ្លួនជាលើកដំបូងនៅបែលហ្ស៊ិកក្នុងនាមជាកីឡាករក្មេង អាយុ ១៧ឆ្នាំដោយប៉ះជាមួយលុចសំបួ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨។ រំលឹកដល់ពេលអាជីពបែលហ្ស៊ិករបស់គេបន្ទាប់ពីកាតា អតីតខ្សែប្រយុទ្ធ Chelsea បានបង្ហាញខ្លួននៅជម្រើសជាតិ ចំនួន ១២៦ដង ដោយស៊ុតបញ្ចូលទីបាន ៣៣គ្រាប់ និងបញ្ជូនបាល់ (assist) ៣៦ដង។
គួររំលឹកថា កីឡាករ មួយចំនួនធំដូចជា Messi, Ronaldo, Modric ជាដើមសុទ្ធតែដាក់គោលដៅនៃការត្រៀមលេង Wolrd Cup លើកចុងក្រោយនៅឆ្នាំ២០២២ នេះ ខណៈដោយសារក្រុមរបស់ពួគគេនៅមិនទាន់ជ្រុះចេញនៅឡើយ ដូច្នេះការចូលនិវត្តន៍ នឹងត្រូវពន្យាពេលបន្ថែមទៀត៕
ប្រភព៖ dailymail.co.uk
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


