កីឡា
ហ្វីលីពីន ទើបតែរកគ្រូបង្វឹកថ្មីបាន ១២ ថ្ងៃ មុនបើកឆាកជួប កម្ពុជា ក្នុងពាន AFF Cup 2022
សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន នៅថ្ងៃទី ០៨ ធ្នូ ម្សិលមិញ បានតែងតាំងគ្រូបង្វឹកថ្មីជាផ្លូវការ ដើម្បីដឹកនាំក្រុមជំនួសគ្រូបង្វឹកសញ្ជាតិអាមេរិក លោក Thomas Dooley ដែលជាអ្នកសម្រេចលើបញ្ជីឈ្មោះកីឡាករបច្ចុប្បន្នកំពុងហ្វឹកហាត់។

លោក Josep Ferré Ybarz បានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិហ្វីលីពីន មុនការប្រកួតពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២២ (AFF Mitsubishi Electric Cup 2022) នៅចុងខែនេះ ពោលគឺ ១២ ថ្ងៃមុនជួប កម្ពុជា នៅរាជធានីភ្នំពេញ ខណៈពានរង្វាន់ AFF Mitsubishi Electric Cup 2022 នឹងចាប់ផ្ដើមនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣។

អ្នកចាត់ការក្រុមរហស្សនាមឆ្កែអនាថា ‘Azkals’ លោក Dan Palami ត្រូវបានគេដកស្រង់សម្ដីដោយនិយាយថា លោក Ferre “គឺសក្ដិសមសម្រាប់ក្រុមដែលភាគច្រើនមានកីឡាករវ័យក្មេង និងសកម្មរបស់យើង”។
លោក Josep Ferré Ybarz សញ្ជាតិអេស្ប៉ាញ មានវ័យ ៣៩ ឆ្នាំ បានចាប់ផ្ដើមអាជីពរបស់ខ្លួននៅកម្រិតថ្នាលយុវជន ដែលនៅពេលមួយលោកបានបម្រើការនៅ FC Barcelona Escola ដែលជាសាលាបាល់ទាត់របស់ក្លិប FC Barcelona។

បន្ទាប់មកលោកបានចូលរួមដឹកនាំក្រុមយុវជនថ្នាលរបស់ក្លិប Buriram United Academy នៃលីគថៃ មុនពេលផ្លាស់ទៅក្រុមលីគកំពូលថៃ គឺក្លិប Ratchaburi Mitr Phol FC និង Bangkok Glass FC បច្ចុប្បន្នជាក្លិប BG Pathum United ដែលជាក្លិបខ្លាំងនៅថៃ ព្រមទាំងធ្លាប់ជាជំនួយការនៅ ក្លិប East Bengal (លីគកំពូលឥណ្ឌា)។
សម្រាប់ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ហ្វីលីពីន ស្ថិតក្នុងពូល A ជាមួយក្រុមការពារតំណែងជើងឯក ថៃ, ឥណ្ឌូណេស៊ី, កម្ពុជា និងប្រ៊ុយណេ៕
ប្រភព ៖ spin.ph
អត្ថបទ ៖ មន្នីរ័ត្ន
-
វប្បធម៌ ជំនឿ៥ ម៉ោង មុន
ប្រវត្តិចាក់ស្រេះនៃពិធីបុណ្យសែនផ្នូរ ឬ ឆេងម៉េង ជាប្រពៃណីជនជាតិ ចិន ពីបុរាណកាល
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ចុងខែមិថុនា កំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាមដល់ធ្លាម្អម នឹងសម្ពោធប្រើប្រាស់ជាផ្លូវការ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
ត្រៀមខ្លួន! ព្យុះព្រះអាទិត្យមួយទៀត កំពុងបោះពួយសំដៅមកផែនដី (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
អ្នកវិទ្យាសាស្រ្ត រកឃើញវិធី ធ្វើឲ្យមនុស្សមានជីវិត អមតៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន
អ្នកវិទ្យាសាស្រ្ត រកឃើញ Black Hole មានម៉ាសធំជាងព្រះអាទិត្យ ៣០ពាន់លានដង (មានវីដេអូ)
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Bella-Mint បង្កើតភាពស្និទ្ធស្នាលចម្លែក ខណៈ Margie-Mew សឹងមិនងាកមុខរកគ្នា
-
ជីវិតកម្សាន្ដ១ ថ្ងៃ មុន
ភាពយន្តខ្មែរចេញទៅទីផ្សារអន្តរជាតិ ខណៈ ៣ប្រទេសបានទិញ ប្រទេសផ្សេងកំពុងចរចា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
Bella ទើបដាច់ចិត្តទម្លាយអារម្មណ៍ពិត រឿងក្រុមតារាស្រីស្អាតផ្លែផ្កាឱ្យខ្លួន