កីឡា
កម្ពុជាកំពុងត្រៀមខ្លួនទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣បានល្អដូចគ្នា
កម្ពុជាកំពុងត្រៀមខ្លួនបានល្អដូចគ្នាទាំងការរៀបចំសម្រាប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងចូលមកដល់នាពេលប៉ុន្មានខែខាងមុខនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC /CAMAPGOC) បានប្រាប់ថា កាលពីថ្ងៃទី១៣ ខែធ្នូ គណៈកម្មការជំនាញពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំដើម្បីត្រៀមខ្លួនរៀបចំកិច្ចប្រជុំកីឡាជនពិការអាស៊ានជាមួយសហព័ន្ធកីឡាជនពិការអាស៊ានដែលនឹងធ្វើពីថ្ងៃទី១៥ ដល់ទី១៧ ខែធ្នូ ខាងមុខនេះ។

លោកលើកឡើងថា ៖«ដើម្បីឱ្យកិច្ចប្រជុំនេះ ដំណើរដោយរលូន និងទទួលបានលទ្ធផលល្អ ក្នុងកិច្ចសហប្រតិការឱ្យបានស៊ីជម្រៅ យើងត្រូវធ្វើការរួមគ្នា និងធ្វើឱ្យកិច្ចប្រជុំនេះ មានកិត្តិយស ក្នុងនាមយើងជាម្ចាស់ផ្ទះ។ អ៊ីចឹងយើងបានពិភាក្សាគ្នា និងផ្តល់ជាមតិយោបល់ ក្នុងការរៀបចំឱ្យគណៈកម្មការនីមួយៗទទួលខុសត្រូវ ក្នុងបដិសណ្ឋារកិច្ច ទទួលភ្ញៀវ ការរៀបចំកិច្ចប្រជុំ ការរៀបចំខ្លឹមសារ ការរៀបចំបន្ស៊ីគ្នារវាងគណៈកម្មការជំនាញយើង និងគណៈកម្មការសហព័ន្ធកីឡាជនពិការអាស៊ាន ដោយនេះជាភារកិច្ច និងជាតួនាទីរបស់យើងទាំងអស់គ្នា»។
កិច្ចប្រជុំនេះមានសារសំខាន់ណាស់ ពីព្រោះជាកិច្ចប្រជុំមួយចុងក្រោយ ដែលបានជជែកគ្នាច្បាស់លាស់ និងមានការចុះអនុស្សរណៈនៃការយោគយល់គ្នាដែលបែងចែកការទទួលខុសត្រូវរៀងៗខ្លួន និងឲ្យយល់គ្នារវាងការងាររបស់ APSF និងការងាររបស់ម្ចាស់ផ្ទះកម្ពុជា។ នេះគឺជាទិសដៅតែមួយ ជោគជ័យរួមគ្នាតែមួយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។
«យើងឃើញថា សកម្មភាពរបស់ CAMSOC និង CAMAPGOC ដែលជាគណៈកម្មាធិការជាតិទទួលខុសត្រូវរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ គឺពីមួយថ្ងៃទៅមួយថ្ងៃ យើងកាន់តែមានការងារមមាញឹក ហើយជាមួយការមមាញឹកនេះ យើននឹងមានកម្មវិធីការងារ កាន់តែច្បាស់លាស់ពីមួយជំហានទៅមួយជំហាន។ អ៊ីចឹងអ្វីដែលយើងធ្វើនេះ គឺយើងធ្វើទន្ទឹមគ្នា។ យើងមិនទុកចោលផ្នែកណាមួយនោះទេ គណៈកម្មការជំនាញទាំងអស់ ត្រូវការរួមគ្នាទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឱ្យបានល្អប្រសើរ»។ លោកបានបញ្ជាក់។

លោកបន្ថែមថា ៖«ជារួម ដំណើរការនៃវឌ្ឍនភាពការងារស៊ីហ្គេមប៉ុណ្ណា គឺវឌ្ឍនភាពការងាររបស់អាស៊ានប៉ារ៉ាហ្គេម ក៏ប៉ុណ្ណឹងដែរ ដូច្នេះយើងអត់មានអ្វីត្រូវបារម្ភទេ គឺយើងធ្វើឱ្យដូចគ្នា តែយើងធ្វើឱ្យពិសេស សម្រាប់បងប្អូនជាកីឡាករ កីឡាការិនីជនពិការប៉ុណ្ណោះ»៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន