កីឡា
APSF ជឿជាក់ថា កម្ពុជានឹងរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម២០២២បានល្អបំផុត
លោកស្រី Wandee Tosuwan អគ្គលេខាធិការសហព័ន្ធកីឡាជនពិការអាស៊ានជឿជាក់ថា កម្ពុជានឹងរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បើទោះជាទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងក៏ដោយ។

ថ្លែងក្នុងបទសម្ភាសក្រោយពិធីចុះហត្ថលេខាធិការលើអនុស្សរណៈនៃការយោគយល់គ្នារវាង គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC) និងសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោកស្រី Wandee Tosuwan បានលើកឡើងថា ៖«យើងរៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ក្នុងរយៈពេលខ្លី តែទទួលបានជោគជ័យ។ នៅទីនេះ (កម្ពុជា) ដោយមានការទទួលខុសត្រូវ មានសមត្ថភាព ទាំងរាជរដ្ឋាភិបាល ទាំងគណៈកម្មាធិការជាតិ CAMAPGOC និងមានគាំទ្រពីប្រជាជន យើងជឿជាក់ថា យើងអាចធ្វើបាន។ អាចនិយាយបានថា អាចល្អជាងតិចតួចកាលនៅឥណ្ឌូនេស៊ីផង»។
ចំណែកលោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) បានប្តេជ្ញាជួយកម្ពុជាក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ និងល្អបំផុត។ លោកសូមអរគុណដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអរគុណដល់សម្តេចពិជ័យសេនា ទៀ បាញ់ ដែលដែលបានគាំទ្រពេញទំហឹងឲ្យរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។ ជាមួយគ្នានេះលោកពិតជារីករាយដែលឃើញកម្ពុជាកំពុងត្រៀមខ្លួនបានយ៉ាងល្អ និងស្ទើរតែរួចរាល់១០០%ទៅហើយ។
លោកមានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នាគឺជាកិច្ចសហប្រតិបត្តិការ CAMAPGOC និង APSF គឺសម្រួលដល់សមាជិកអាស៊ានទាំងអស់ពីរបៀបដែលពួកគាត់មកទៅនេះដើម្បីចូលរួមប្រកួត។

លោកថា ៖«ខ្ញុំទទួលខុសត្រូវមកទីនេះដើម្បីជួយ និងសម្របសម្រួលកម្ពុជាឲ្យទទួលបានជោគជ័យ។ ត្រូវធ្វើឲ្យប្រាកដច្បាស់ថា ការរៀបចំប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជាដំណើរការដោយរលូន និងជោគជ័យ។ ធ្វើការជាមួយ APSF យើងជឿជាក់ថា ការរៀបចំអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាទទួលបានជោគជ័យ។ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ CAMAPGOC។ ជាពិសេសសូមអរគុណដល់ប្រជាជនកម្ពុជាដែលបានគាំទ្រ ហើយយើងជឿជាក់ថា យើងនឹងរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាបានល្អបំផុត»។
សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើលិខិតអនុស្សរណៈនៃការយោគយល់គ្នារវាង គណៈកម្មាធិការជាតិរៀបចំកីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២ និងសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Phnom Penh ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMAPGOC ដោយមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMAPGOC និងលោកណ្ឌិត Osoth Bhavilai ប្រធាន APSF ជាភាគីហត្ថលេខី៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


