កីឡា
ហេតុការណ៍ជាន់គ្នាស្លាប់នៅឥណ្ឌូណេស៊ី ធ្វើឲ្យមិនទាន់ច្បាស់ពេលប្រកួតទល់នឹងកម្ពុជា មានបើកឲ្យទស្សនិកជនចូល ឬអត់
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) មិនទាន់ប្រកាសតម្លៃសំបុត្រសម្រាប់ការប្រកួតក្នុងផ្ទះរបស់ក្រុមជម្រើសជាតិ ក្នុងការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Cup 2022) នៅឡើយនោះទេ។

ប្រធានសហព័ន្ធ នៃ PSSI លោក Mochamad Iriawan ឬដែលត្រូវបានគេស្គាល់ថា Iwan Bule បានសារភាពថា លោកមិនដឹងទេ។ ព្រោះរហូតមកដល់ពេលនេះ ប៉ូលិសមិនដែលចេញលិខិតអនុញ្ញាតឲ្យមានវត្តមានអ្នកទស្សនាក្នុងការប្រកួតក្នុងផ្ទះរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតរវាងប្រទេសអាស៊ីអាគ្នេយ៍នោះទេ។
លោក Iwan Bule បាននិយាយថា “យើងមិនដឹងថាសំបុត្រនឹងចេញនៅពេលណានោះទេ យើងកំពុងរង់ចាំ។ យើងកំពុងធ្វើការលើរឿងនេះ។ យើងចង់បានវាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែយើងនឹងប្រគល់វាទៅឲ្យអាជ្ញាធរវិញ ក្នុងករណីនេះគឺប៉ូលិស”។

ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នឹងប្រកួតក្នុងដីចំនួន ២ ប្រកួត ក្នុងការប្រកួតជម្រុះក្នុងពូល A សម្រាប់ពានរង្វាន់ AFF Cup 2022។ ក្រុមដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះ ទទួលកម្ពុជា និងថៃ។
ការប្រកួតជាមួយកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ ខណៈការប្រកួតជាមួយថៃ នឹងប្រព្រឹត្តទៅនៅ ៦ ថ្ងៃបន្ទាប់។ ការប្រកួតទាំងពីរនេះ គ្រោងនឹងលេងនៅកីឡដ្ឋាន Bung Karno Main Stadium (SUGBK)។
ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីក៏មានឱកាសទទួលបានការប្រកួតក្នុងដី ២ លើកបន្ថែមទៀត ក្នុងព្រឹត្តិការណ៍ AFF Cup 2022។ នេះនឹងកើតឡើងប្រសិនបើក្រុមរបស់ Shin Tae-yong មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។
គួររំលឹកថា ការណ៍ដែលអាជ្ញាធរមិនទាន់អនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាក្នុងកីឡដ្ឋាន គឺបន្ទាប់សោកនាដកម្មដែលនាំឲ្យយ៉ាងហោចណាស់មនុស្ស ១២៥ នាក់បានស្លាប់ និងប្រហែល ៣២០ នាក់ បានរងរបួសនៅក្នុងការប្រកួតបាល់ទាត់លីគកំពូលឥណ្ឌូណេស៊ី ក្នុងគ្រោះមហន្តរាយកីឡដ្ឋានកីឡាដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ពិភពលោក៕
ប្រភព ៖ bola.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


