កីឡា
សហព័ន្ធកីឡា Esports កម្ពុជារកបានដៃគូបង្កើតផ្ទះផ្ទាល់ខ្លួន
សហព័ន្ធកីឡាអេឡិចត្រនិកកម្ពុជា (EFC) បានចាប់ដៃគូជាមួយក្រុមហ៊ុន T.Y Media ដើម្បីជំរុញ និងបង្កើនការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាឲ្យរីកចម្រើនឈានដល់កម្រិតស្តង់ដាអន្តរជាតិ។

កាលពីថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងក្រុមហ៊ុនខាងលើបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្រោមអធិបតីភាពលោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធាន EFC និងលោក ធី វ៉ាយ អគ្គនាយកក្រុមហ៊ុននៅក្រសួងព័ត៌មាន។

លោក ធី វ៉ាយ បានថ្លែងអំណរគុណដល់សហព័ន្ធ EFC ដែលបានជឿទុកចិត្ត និងផ្តល់កិច្ចសហប្រតិបត្តិការនេះ។ លោកបានលើកឡើងថា កិច្ចសហការនេះគឺដើម្បីបង្កើន និងជំរុញការអភិវឌ្ឍលើវិស័យកីឡាអេឡិចត្រូនិកនៅប្រទេសកម្ពុជាឱ្យមានសក្ដានុពល ទាំងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ ជាពិសេសជាផ្នែកមួយជួយក្នុងការពង្រឹងកីឡា Esports ស្របពេលកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នឹងឈានចូលមកដល់នាពេលខាងមុខ។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីគម្រោងក្នុងការបង្កើតមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media E- Sport Center សម្រាប់រៀបចំការប្រកួតកីឡាអេឡិចត្រូនិកគ្រប់វិញ្ញាសាទាំងអស់ ព្រមទាំងជាកន្លែងបណ្ដុះបណ្តាលកីឡាករ កីឡាការិនីកីឡាអេឡិចត្រូនិកថែមទៀតផង។
ចំណែកលោក ជា ច័ន្ធបរិបូរណ៍ ក្នុងនាមសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សមាជិកគណៈកម្មការប្រតិបត្តិសហព័ន្ធ ក៏ដូចជាគ្រួសារកីឡា Esports ទាំងមូលមានសេចក្តីសោមនស្សរីករាយដែលបង្កើតឲ្យមានអនុស្សរណៈនៃការយោគយល់គ្នានេះ។ កិច្ចសហប្រតិបត្តិការនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់វិស័យឯកជនជាមួយសហព័ន្ធដើម្បីរួមដៃគ្នាក្នុងការជំរុញអភិវឌ្ឍកីឡា Esports នៅកម្ពុជា។

លោកមានប្រសាសន៍ថា ៖«សម័យសង្គមរាស្ត្រនិយមមានពហុកីឡដ្ឋានជាតិអូឡាំពិក។ សម័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមានពហុកីឡដ្ឋានជាតិមរតកតេជោ ក៏ដូចជាមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media E- Sport Center។ មជ្ឈមណ្ឌលនេះគឺជាលើកដំបូងដែលចេញជារូបរាងសម្រាប់កីឡាអេឡិចត្រូនិកនៅកម្ពុជា»។
«កន្លងមកសហព័ន្ធរៀបចំការប្រកួតផ្សេងៗនៅតាមក្លឹប ឬហាងផ្សេងបានល្អហើយ ប៉ុន្តែមិនទាន់មានផ្ទះផ្ទាល់ខ្លួនពិតប្រាកដទេ។ ឥឡូវនេះសហព័ន្ធមានកន្លែងពិតប្រាកដដែលជាមោទនភាពសម្រាប់គ្រួសារ Esports ទាំងអស់គ្នា។ ខ្ញុំជឿថា ការចុះ MoU នៅពេលនេះពិតជាចក្ខុវិស័យ ជាមូលដ្ឋានគ្រឹះ ជាមាគ៌ាពិតប្រាកដសម្រាប់វិស័យកីឡា Esports របស់យើងដើរឲ្យកាន់តែលឿន ទាន់គេទាំងក្នុងតំបន់ និងពិភពលោក»។ លោក ជា ច័ន្ធបរិបណ៍ បានសង្កត់ធ្ងន់។

ជាមួយគ្នានេះ អង្គពិធីទាំងមូលបានអបអរសាទរដល់ក្រុម Impunity KH ដែលបានឈ្នះមេដាយសំរឹទ្ធពិភពលោកជាលើកដំបូងសម្រាប់វិញ្ញាសានេះកាលពីពេលថ្មីៗកន្លងទៅនៅប្រទេសឥណ្ឌូនេស៊ី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


