កីឡា
ស្ទើរមិនយល់! Liverpool ឆក់យកកីឡាករដែល Man Utd តាមប្រមាញ់ស្ងាត់ៗជាលើកទី២
ក្រុមហង្សក្រហម Liverpool បានយកឈ្នះ Manchester United ក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាប Cody Gakpo បន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ ក្លិប PSV ជាក្រុមលីគកំពូលហូឡង់ បានប្រកាសកាលពីយប់ថ្ងៃចន្ទ។
ការណ៍នេះត្រូវបានគេចាត់ទុកថា Liverpool បានឆក់យកកីឡាករដែល Man Utd ចាប់អាម្មណ៍ចង់បានស្ងាត់ៗជាលើកទី២ បន្ទាប់ធ្លាប់បានធ្វើរឿងនេះម្ដងកាលពីជាងកន្លះឆ្នាំមុន។

Man United បានកំពុងសម្លឹងមើលលើការផ្ទេរកីឡាករជាថ្មី ដោយចង់នាំចូលខ្សែបម្រើស្លាប Gakpo រូបនេះក្នុងខែមករា បន្ទាប់ពីការសម្រេចចិត្តរបស់ក្លិបក្នុងការលុបចោលកិច្ចសន្យារបស់ Cristiano Ronaldo កាលពីខែវិច្ឆិកា។
វាត្រូវបានខកចិត្តម្ដងរួចទៅហើយកាលពីខែមិថុនា ក្រុមបិសាចក្រហម Man United ចាប់អារម្មណ៍ចង់ចុះហត្ថលេខានាំយកកីឡាករ Darwin Nunez ប៉ុន្តែទីបំផុត Liverpool ដណ្ដើមបានលើការចុះហត្ថលេខាផ្លូវការ។ ឥឡូវនេះ រឿងនេះកើតឡើងម្តងទៀត ដោយការដណ្ដើម Gakpo បានសម្រេចនៅមុនទីផ្សារដោះដូរកីឡាកររដូវរងារ បើកនៅថ្ងៃអាទិត្យ ទី០១ ខែមករាខាងមុខនេះ ដ្បិតមានពាក្យចចាមអារាមថា Man United ចង់បានកីឡាករហូឡង់រូបនេះនាប៉ុន្មានថ្ងៃចុងក្រោយ។

ជុំវិញការចុះហត្ថលេខាលើខ្សែបម្រើស្លាប Cody Gakpo ប្រភពពី ESPN ថាតម្លៃនៃកិច្ចព្រមព្រៀងនេះគឺប្រហែល ៣៧លានផោន ហើយថាភាគីទាំងសងខាង បានបញ្ចប់ការចរចារ និងឈានទៅដល់ការកិច្ចព្រមព្រៀងជាផ្លូវការហើយ។នេះបើតាមក្លិប PSV បានចេញសេចក្ដីថ្លែងការណ៍នៅលើហ្វេសប៊ុក។
ក្លិបហូឡង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “PSV និង Liverpool FC បានឈានដល់កិច្ចព្រមព្រៀងលើការផ្ទេរ Cody Gakpo ដែលត្រូវបានស្នើឡើង។ ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះនឹងចាកចេញទៅកាន់ប្រទេស អង់គ្លេសក្នុងពេលឆាប់ៗនេះ ជាកន្លែងដែលគាត់នឹងត្រូវអនុវត្តនីតិវិធីចាំបាច់មុនពេលបញ្ចប់ នៃការផ្ទេរ។”

Gakpo វ័យ ២៣ឆ្នាំ ជាតារាជំនាន់ថ្មីដែលប្រកួតក្នុង World Cup នៅប្រទេសកាតា ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់ ឱ្យជម្រើសជាតិហូឡង់ មុនពេលធ្លាក់ចេញក្នុងវគ្គ ១/៤ផ្ដាច់ព្រ័ត្រ ក្រោមដៃក្រុមម្ចាស់ជើងឯក អាហ្សង់ទីន។
ខ្សែប្រយុទ្ធស្លាបឆ្វេងរូបនេះ គឺជាគោលដៅចង់បានរបស់ក្លិប Leeds និង Southampton ក្នុងអំឡុងពេលរដូក្តៅ ហើយអ្នកចាត់ការទូទៅរបស់ Man United លោក Erik ten Hag ក៏ធ្លាប់បានបញ្ចុះបញ្ចូលក្លិបឱ្យពិចារណាលើការផ្ទេរកីឡាកររូបនេះនៅចុងរដូវក្តៅផងដែរ៕
ប្រភព៖ espn.com
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


