កីឡា
Florian Wirtz ទៅ Liverpool ទទួលបានថ្លៃពលកម្មច្រើនមហាសាល ពោលលើស Van Dijk ទៀត
ខ្សែបម្រើប្រយុទ្ធសញ្ជាតិ អាល្លឺម៉ង់ Florian Wirtz បានសម្រេចកិច្ចព្រមព្រៀង ក្នុងការចាកចេញពី Bayer Leverkusen ផ្លាស់ទៅកាន់ក្រុមហង្សក្រហម Liverpool នៅរដូវក្តៅនេះហើយ ក្នុងតម្លៃផ្ទេរយ៉ាងច្រើនមហាសាល រហូតដល់ទៅ ១៧២ លានដុល្លារអាមេរិក។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន អាល្លឺម៉ង់ BILD បានឱ្យដឹងថា Wirtz បានយល់ព្រមរួមរស់ជាមួយ Liverpool រយៈពេល ៥ ឆ្នាំ ពោលគឺដល់រដូវកាលក្តៅឆ្នាំ ២០៣០។ ក្រៅអំពីការបំបែកតម្លៃផ្ទេរយ៉ាងច្រើនមហាសាលប្រចាំប្រវត្តិសាស្ត្រ Liverpool ខ្សែបម្រើសញ្ជាតិ អាល្លឺម៉ង់ ក៏ទទួលបានថ្លៃនឿយហត់ខ្ពស់ផងដែរ ដោយលើសទាំងប្រធានក្រុម Virgil van Dijk ទៅទៀត ប៉ុន្តែរូបគេនៅក្រោមតែខ្សែប្រយុទ្ធចាស់វស្សា Mohamed Salah ម្នាក់ប៉ុណ្ណោះ។

តាមប្រភពខាងលើដដែល បានអះអាងថា Wirtz នឹងទទួលបានថ្លៃពលកម្មចំនួន ៤៨ ម៉ឺនដុល្លារអាមេរិកក្នុងមួយសប្តាហ៍ ដែលមួយឆ្នាំស្មើនឹង ២៥ លានដុល្លារអាមេរិក។ តាមរយៈថ្លៃពលកម្មប៉ុណ្ណោះ នឹងធ្វើឱ្យខ្សែបម្រើវ័យ ២២ ឆ្នាំ មានប្រាក់ពលកម្មថ្លៃបំផុតទី ២ បន្ទាប់ពី Mohamed Salah ដែលនឹងទទួលបាន ៥៤ ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្តាហ៍នៅរដូវកាលនេះ។ ចំណែក Van Dijk ដែលរដូវកាលមុនឈរនៅចំណាត់ថ្នាក់ទី ២ នឹងធ្លាក់ទៅឈរនៅចំណាត់ថ្នាក់ទី ៣ វិញ ដោយមួយសប្តាហ៍រូបគេរកបាន ៤៧ ម៉ឺនដុល្លារអាមេរិក៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GiveMesport
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


