កីឡា
Salah វ៉ា Ronaldo ក្លាយជាអ្នកឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ PFA ច្រើនជាងគេ
ខ្សែប្រយុទ្ធ Liverpool កីឡាករ Mohamed Salah បានក្លាយជាកីឡាករដំបូងគេ ដែលបានឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ សមាគមន៍កីឡាករបាល់ទាត់អាជីព (PFA) ចំនួន ៣ លើក បន្ទាប់ពីរូបគេឈ្នះពាននេះនៅឆ្នាំ ២០២៥ មួយបន្ថែមទៀត។

មុនក្លាយជាម្ចាស់ពានឯកត្តជនមួយនេះ Salah ត្រូវបានគេបោះឆ្នោតឱ្យឈរនៅលើបេក្ខភាពគូប្រជែងចំនួន ៥ រូបដូចជា មិត្តរួមក្រុមនៅ Liverpool កីឡាករ Alexis Mac Allister, Cole Palmer របស់ Chelsea, Bruno Fernandes របស់ Manchester United, ខ្សែប្រយុទ្ធ Declan Rice របស់ Arsenal និងខ្សែប្រយុទ្ធ Alexander Isak របស់ក្រុមសារិការព្រៃ Newcastle United។

នេះជាលើកទី ៣ ហើយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិ អេហ្ស៊ីប វ័យ ៣៣ ឆ្នាំ ដែលបានឈ្នះពានកីឡាករល្អបំផុតរបស់ PFA ដោយលើកដំបូងរូបគេបានឈ្នះនៅឆ្នាំ ២០១៨ និងលើកទី ២ បានឈ្នះនៅឆ្នាំ ២០២២។ ការឈ្នះពានទាំង ៣ លើកនេះ បានធ្វើឱ្យ Salah ក្លាយជាកីឡាករឈ្នះពាននេះច្រើនជាងគេ ដោយបានវ៉ាដាច់កីឡាករឆ្នើមៗចំនួន ៣ រូប ដែលធ្លាប់ឈ្នះពាននេះចំនួន ២ ដងដូចៗគ្នា ដូចជា Cristiano Ronaldo, Thierry Henry និង Gareth Bale។



ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


