កីឡា
ក្រោយយកបាន Wirtz ឥឡូវ Liverpool ត្រៀមចាយ ១៣៦ លាន យកជើងក្រឡុក PSG ម្នាក់
ក្លិបហង្សក្រហម Liverpool កំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធស្លាបរបស់ Paris Saint-Germain កីឡាករ Bradley Barcola។

Liverpool បានកំណត់គោលដៅលើ Barcola ដើម្បីមកជំនួសកន្លែងខ្សែប្រយុទ្ធស្លាប Luis Diaz ដែលនឹងអាចចាកចេញពីទឹកដី Anfield នៅរដូវក្តៅនេះ។
ជាមួយគ្នានេះ សារព័ត៌មាន The Sun បានចុះផ្សាយថា Barcola បានស្ថិតនៅក្នុងបញ្ជីផ្ទេរចុងក្រោយបង្អស់របស់ Liverpool នៅរដូវកាលថ្មីនេះ។ បច្ចុប្បន្នពួកគេកំពុងបញ្ចប់ដំណើការ អំពីផ្ទេរ Florian Wirtz ឱ្យរួចរាល់ជាស្ថាពរសិន មុនធ្វើការលើការផ្ទេរគោលដៅកីឡាករថ្មីម្នាក់ទៀត។

ប្រភពដដែលបានបន្ថែមថា Liverpool គ្រោយចាយលុយចំនួន ១៣៦ លានដុល្លារអាមេរិក ដើម្បីដេញថ្លៃយកខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២២ ឆ្នាំរូបនេះ។
គួរឱ្យដឹងថា នៅរដូវក្តៅនេះ Liverpool បានចាយលុយយ៉ាងច្រើនរួចទៅហើយ ក្នុងការផ្ទេរយក Wirtz ពី Bayer Leverkusen ក្នុងតម្លៃ ១៧២ លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


