កីឡា
Jota តស៊ូជម្នះជំងឺបេះដូង និងខ្វះការលូតលាស់ រហូតជោគជ័យទាំងវ័យក្មេង
កាលពីថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែ កក្កដា ឆ្នាំ ២០២៥ អ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក បានទទួលដំណឹងដ៏ក្រៀមក្រំ និងយ៉ាងរន្ធត់ពន់ពេក អំពីមរណភាពរបស់ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Diogo Jota ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅប្រទេស អេស្ប៉ាញ។

Jota ដែលមានវ័យ ២៨ ឆ្នាំ ត្រូវបានគេចាត់ទុកជាកីឡាករដ៏ជោគជ័យម្នាក់រួចទៅហើយ ចំពោះការប្រកបអាជីពជាកីឡាករបាល់ទាត់ក្នុងរយៈពេលជាង ១០ ឆ្នាំ។ ជាពិសេសនៅឆ្នាំ ២០២៥ គឺជាពេលដែលរូបគេជោគជ័យបំផុត ទាំងនៅលើវិថីបាល់ទាត់ និងជិវិតឯកជនផ្ទាល់ខ្លួន។
ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ រូបនេះទើបតែជួយឱ្យ Liverpool ឈ្នះជើងឯកលីគកំពូល អង់គ្លេស Premier League នៅរដូវកាល ២០២៤-២០២៥។ ចំណែកនៅជម្រើសជាតិ រូបគេទើបតែបានជួយឱ្យក្រុមបញ្ចខែល ព័រទុយហ្គាល់ ឈ្នះពាន UEFA Nations League។ ដោយឡែកជីវិតឯកជនវិញ គឺរូបគេទើបតែបានរៀបការជាមួយភរិយារបស់ខ្លួនកាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៥ ជាមួយកូនតូច ៣ នាក់ ។ ប៉ុន្តែចុងក្រោយអ្វីៗបានបញ្ចប់ត្រឹមមួយប៉ព្រិចភ្នែក បន្ទាប់ពីមានសោកសាដកម្មដ៏រន្ធត់ ដោយ Jota បានអស់ជីវិតភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
យ៉ាងណា បើមើលថយក្រោយបន្ថែមទៀតអំពីជីវិតរបស់ Jota គឺមានការតស៊ូខ្លាំងតាំងពីក្មេង។ Jota ជាក្មេងម្នាក់ ដែលបានធំដឹងក្តីឡើងនៅតំបន់ Massarelos ក្នុងទីក្រុង Porto ប្រទេស ព័រទុយហ្គាល់។ រូបគេជាកូនទី ១ ក្នុងចំណោមបងប្អូនទាំង ៩ នាក់។ អំឡុងពេលចាប់ផ្តើមលេងបាល់ទាត់ដំបូងជាថ្នាលយុវជនរបស់ក្រុម Gondomar រូបគេបានមានបញ្ហាបេះដូង ដែលប៊ិះនឹងធ្វើគាត់ត្រូវបោះបង់អាជីពនេះ។

អំឡុងពេលជាកីឡាករយុវជនរបស់ក្រុម Gondomar និង Pacos Ferreira កីឡាករ Jota ហាក់មានភាពឯកោបន្តិច ដោយសារគេជាមនុស្សម្នាក់ចូលចិត្តស្ងៀមស្ងាត់។ នៅក្នុងក្រុមវិញ រូបគេមិនសូវគ្រូបង្វឹកជ្រើសរើសឱ្យចូលលេងដែរ ដោយសារពេលនោះគេជាក្មេងម្នាក់ ដែលខ្វះការលូតលាស់ផ្នែកកាយសម្បទា។ ទោះបីបែបនេះក្តី Jota គឺមិនបោះបង់ក្តីស្រមៃរបស់ខ្លួននោះទេ ដោយរូបគេបានបន្តដើរនៅលើវិថីនេះ និងប្រឹងប្រែងជំនះរាល់ឧបសគ្គ រហូតទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។
គួរបញ្ជាក់ជាថ្មីថា Jota បច្ចុប្បន្នមានវ័យ ២៨ ឆ្នាំ។ រូបគេគឺជាខ្សែប្រយុទ្ធដ៏សំខាន់ម្នាក់របស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ និង Liverpool។ ការបាត់បង់ខ្សែប្រយុទ្ធរូបនេះ គឺជាការបាត់បង់ធន់ធានកីឡាករបាល់ទាត់ដ៏ឆ្នើមម្នាក់របស់ពិភពលោក។ ក្នុងនោះនៅក្នុងអាជីពរបស់គេកន្លងមក គេធ្លាប់ឈ្នះពាន Premier League ១ លើក, ពាន FA Cup ១ លើក, League Cup ២ លើក។ ចំណែកនៅជម្រើសជាតិ គេធ្លាប់ឈ្នះពាន UEFA Nations League ២ លើក៕


អត្ថបទ៖ កុសល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


