កីឡា
Liverpool បោះលុយជិត ១៥០ លានដុល្លារ ដេញថ្លៃយកខ្សែបម្រើអាល្លឺម៉ង់ម្នាក់
ក្លិបហង្សក្រហម Liverpool គ្រោងចាយលុយធំជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប ដើម្បីទិញយកខ្សែបម្រើប្រយុទ្ធ Florian Wirtz ពី Bayer Leverkusen នៅរដូវក្តៅនេះ។

Florian Wirtz គឺជាអ្នកនាំលេងដ៏សំខាន់ម្នាក់របស់ក្រុម Bayer Leverkusen ខណៈ ២ រដូវកាលចុងក្រោយនេះ រូបគេពិតជាធ្វើបានល្អមែនទែន ដោយរដូវកាលមុន ២០២៣-២០២៤ រូបគេបានរួមចំណែកជួយឱ្យក្លិបឈ្នះជើងឯកពាន Bundesliga ជាលើកដំបូង និងរដូវកាលនេះ ២០២៤-២០២៥ បានជួយឱ្យក្លិបបញ្ចប់រដូវកាល ដោយឈរនៅលេខរៀងទី ២។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន ESPN បានឱ្យដឹងថា ក្លិប Liverpool បានបញ្ជូនសំណើជាទឹកប្រាក់ចំនួន ១៤៧.៥ លានដុល្លារអាមេរិក ដើម្បីដេញថ្លៃយកខ្សែបម្រើសញ្ជាតិ អាល្លឺម៉ង់ វ័យ ២២ ឆ្នាំពីក្រុម Bayer Leverkusen។

គួរឱ្យដឹងថា Liverpool កន្លងមក គឺមិនដែលនាំចូលកីឡាករណា ដែលមានតម្លៃលើស ១០០ លានដុល្លារអាមេរិកនោះទេ ខណៈកីឡាករ ដែលថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ គឺកីឡាករ Darwin Nunez ដែលមានតម្លៃខ្លួនចំនួន ៩៦ លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


