កីឡា
ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានដៃគូឧបត្ថម្ភផ្លូវការ
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ( CAMSOC) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA CAMBODIA បានចុះហត្ថលេខាលើភាពជាដៃគូផ្លូវការ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ។
ពិធីនេះចុះហត្ថលេខាដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC និងលោក Andrew Loh អគ្គនាយកប្រតិបត្តិ AIA CAMBODIA នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះកាន់តែខិតចូលមកដល់ហើយ នៅសល់ត្រឹមតែជាង ១២០ ថ្ងៃប៉ុណ្ណោះ ដូច្នេះនេះជាការខិតខំ ហើយរកបានដៃគូឧបត្ថម្ភគាំទ្រ ស្របតាមគោលការណ៍សន្សំសំចៃថវិកាជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
«សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវដល់ដៃគូឯកជននានាចូលរួមផ្តល់ការគាំទ្រ និងឧបត្ថម្ភដល់ដំណើរការរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។ យើងទាំងអស់គ្នាដឹងហើយ នេះជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏ធំមួយរបស់កម្ពុជា ក្រោយរង់ចាំអស់រយ់ពេល ៦៤ឆ្នាំ។ អ្វីដែលសំខាន់ គឺយើងនឹងធ្វើឲ្យស៊ីហ្គេមរបស់កម្ពុជាធ្វើលើកទី១ ប៉ុន្តែមានភាពអស្ចារ្យ»។
លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ៖«ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានទាំង ១០ មកចូលរួមពិធីបើកស៊ីហ្គេមជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏បានអញ្ជើញប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach ប្រធានក្រុមប្រឹក្សាកីឡាអាស៊ី និងប្រធានសមាគមអូឡាំពិកអន្តរជាតិ ដែលជាបុគ្គលដ៏មានសារសំខាន់ ក្នុងចលនាអូឡាំពិកអន្តរជាតិ ដែលនឹងជំរុញឲ្យព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រកាន់តែអស្ចារ្យ»។

«ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC និងក្នុងនាមឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានអនុញ្ញាតឲ្យខ្ញុំបាទជាអគ្គលេខាធិការជាតំណាងពេញសិទ្ធិចុះហត្ថលេខា»។ ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងបន្ថែម។
លោក Andrew Loh អគ្គនាយកប្រតិបត្តិ AIA CAMBODIA គូសបញ្ជាក់ថា នេះជាកិត្តិយសដ៏ធំធេងដែលក្រុមហ៊ុនបានក្លាយជាផ្នែកមួយរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកដំបូង និងការជួយក្រុមជម្រើសជាតិកម្ពុជាក្នុងការបង្ហាញខ្លួនក្នុងចំណោមជើងឯកមកពីបណ្ដាប្រទេសនានា។ «យើងខ្ញុំពិតជាមោទនភាព ដែលបានក្លាយជា ក្រុមហ៊ុនទី១របស់គណៈកម្មាធិការជាតិ CAMSOC ក្នុងការរួមដំណើរ ក៏ដូចជាជួយជ្រោមជ្រែងក្រុមជម្រើសជាតិកម្ពុជាឲ្យឈានដល់កម្រិតកំពូល»។
លោក Andrew Loh បន្ថែមថា ស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣ ផ្តល់ឱកាសឱ្យពង្រីកបន្ថែមទៀតលើគោលបំណងរបស់ខ្លួន ក្នុងការទៅដល់ប្រជាជនកម្ពុជាកាន់តែច្រើន និងផ្តល់ឲ្យពួកគេនូវចំណេះដឹងទាក់ទងជាមួយអត្ថប្រយោជន៍កីឡា ក្នុងការជួយពួកគេឱ្យមានសុខភាពល្អផ្លូវចិត្ត និងរាងកាយ។ ក្នុងនាមជាដៃគូផ្លូវការ អេអាយអេ ខេមបូឌា នឹងផ្តល់ជូនក្រុមជម្រើសជាតិកម្ពុជានូវសន្តិភាពផ្លូវចិត្តលើការការពារផ្នែកហិរញ្ញវត្ថុ ដែលរួមមានទាំងការធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងអាយុជីវិត។ នេះនឹងផ្ដល់លទ្ធភាពឱ្យកីឡាករ និងកីឡាការិនីកម្ពុជារៀបចំ និងផ្តោតទាំងស្រុងលើការហ្វឹកហាត់របស់ពួកគេ ដើម្បីត្រៀមប្រកួត៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


