កីឡា
បណ្តាំចុងក្រោយរបស់ Pele មុនទទួលមរណភាព
ពិភពលោកកំពុងកាន់ទុក្ខដល់ Pele ឬគេស្គាល់នៅក្នុងប្រទេសប្រេស៊ីលថាជា ស្តេច។ គាត់បានទទួលមរណភាពក្នុងអាយុ៨២ឆ្នាំ ដោយសារជំងឺមហារីកពោះវៀនធំ។

កូនស្រីឈ្មោះ Kely Nascimento បានបញ្ជាក់ពីការស្លាប់របស់ឪពុក ជាមួយនឹងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលនិយាយថា “អ្វីគ្រប់យ៉ាងគឺយើងសូមអរគុណចំពោះអ្នក។ យើងស្រឡាញ់អ្នកជារៀងរហូត។ សូមទៅឲ្យបានស្ងប់សុខ”។
អ្នកកាន់ទុក្ខ អាចទៅគោរពវិញ្ញាណក្ខន្ធ Pele នៅកីឡដ្ឋាន Estadio Urbano Caldeira ជាកន្លែងដែលគាត់លេងឲ្យក្លិប Santos។ សពលោក Pele នឹងត្រូវយកទៅទីនោះនៅព្រឹកព្រលឹមថ្ងៃចន្ទទី០២ខែមករាឆ្នាំ២០២៣ ហើយពិធីគោរពវិញ្ញាណក្ខន្ធជាសាធារណៈនឹងចាប់ផ្តើម។

បណ្តាំចុងក្រោយមុនទទួលមរណភាព លោក Pele បានផ្តាំឲ្យគេយកសពគាត់ទៅបញ្ចុះនៅជាន់ទី៩នៃទីបញ្ចុះសពខ្ពស់បំផុតលើពិភពលោកគឺ Ecumenical Necropolis Memorial ក្នុងទីក្រុង Santos។ លោក Pele បានជ្រើសរើសយកជាន់នេះ ដើម្បីជាការគោរពចំពោះឪពុករបស់គាត់ ដែលធ្លាប់ពាក់អាវលេខ៩នៅពេលលេងបាល់ទាត់។
លោក Pele ពន្យល់ថា “ខ្ញុំបានជ្រើសរើសទីបញ្ចុះសព Ecumenical Necropolis Memorial ដោយសារតែការរៀបចំ និងរចនាសម្ព័ន្ធរបស់ទីនោះ។ វាជាកន្លែងដែលផ្តល់សន្តិភាពនិងភាពស្ងប់ស្ងាត់ខាងវិញ្ញាណ ជាកន្លែងដែលមនុស្សម្នាក់មិនមានអារម្មណ៍ក្រៀមក្រំ មិនដូចជាទីបញ្ចុះសព”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


