កីឡា
៤ប្រទេសចូលរួម ព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នាសប្តាហ៍ក្រោយ នៅមណ្ឌលគីរី
ដោយមានកិច្ចសហការ រវាងរដ្ឋបាលខេត្តមណ្ឌលគីរី រៀបចំដោយក្លឹប OFF ROAD គោព្រៃមណ្ឌលគីរី គាំទ្រដោយក្លឹបមហាគ្រួសាររថយន្ត Off Road កម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជា ព្រឹត្តការណ៍ប្រណាំង រថយន្តសន្តិភាព ឆ្នាំ២០២៣ គ្រោងរៀបចំ នាថ្ងៃទី១៣ ដល់១៥មករាខាងមុខនេះ នៅទីលាន ១២ ម៉ូទ័រផាក ដោយមានប្រទេសចំនួន៤ ចូលរួមប្រកួតប្រជែង។

បើយោងតាម លោក ព្រំ រស្មី ប្រធានគណៈកម្មាការរៀបចំការប្រកួត ថាការប្រកួតនេះមាន កីឡាករប្រណាំងរថយន្ត Off Road ជាតិនិងអន្តរជាតិ ចុះឈ្មោះចំនួន៦៦នាក់ មកពី៤ប្រទេសរួមមាន៖ ថៃ វៀតណាម ឡាវ និងកម្ពុជាម្ចាស់ផ្ទះ ដើម្បីអបអរការសម្ភោធទីលានស្តង់ដាអន្តរជាតិធំជាងគេនៅកម្ពុជា គឺទីលាន ១២ ម៉ូទ័រផាក ដែលសាងសង់លើផ្ទៃដីទំហំ ៩៣ហិចតា នាខេត្តប៉ែកឦសាន្ត នៃប្រទេសកម្ពុជា ជាមួយនឹងការប្រកួតកីឡាផ្សេងៗទៀតផងដែរ។

ការប្រកួតរថយន្ត Off Road នេះ ចែកចេញជា៣ Class មាន Class A សម្រាប់កីឡាករជំនាញ (Hard core),Class B កីឡាករមធ្យម (light core)និង Class C សម្រាប់កីឡាករចូលរួមដំបូង (Overland) ។ ហើយសម្រាប់ Class A មានអ្នកចុះឈ្មោះច្រើនរហូតជាង៣០រថយន្ត រីឯ Class B និង C មានជាង១០រថយន្តប៉ុណ្ណោះ។

លោក ព្រំ រស្មី ក៏បានស្នើអោយគ្រួសាររថយន្ត Off Road ទាំងអស់ចូលរួមអោយបានគ្រប់ៗគ្នា ទៅតាមប្រភេទរថយន្ត និង Class ដែលគណៈកម្មការរៀបចំ កុំអោយមានការបារម្មណ៍ រថយន្តធម្មតា មិនទាន់កែច្នៃក៏អាចប្រណាំងបាននៅ Class C , ចំនែកឯរថយន្តកែរច្នៃកម្រិតមធ្យម ប្រណាំងនៅ Class B កម្រិតមធ្យមដូចគ្នា រីឯកីឡាករខ្លាំងៗ ប្រណាំងជាមួយកីឡាករកម្រិតអន្តរជាតិ នៅ Class A ដើម្បីប្រជែងយកពានរង្វាន់ការប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ១២ ម៉ូទ័រផាក គឺជាទីលានធំជាងគេ និងលេខ១ នៅកម្ពុជា មានផ្លូវប្រណាំងបែបធម្មជាតិ និងផ្លូវបែបកែច្នៃ និងមានផ្លូវជាង១០ខ្សែដែលអាចប្រណាំងបាន គ្រប់ស្ថានភាពផ្លូវ គ្រប់រស់ជាតិ ថ្ម ទឹក ភក់ជាដើម ។ចំពោះព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ ក៏មានការប្រណាំងម៉ូតូ Super Cross និងប្រណាំងរថយន្ត Rally ផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ កីឡាករដែលទទួលបានជ័យលាភីលេខ១ ទាំងអស់ នឹងក្លាយជាអគ្គរាជទូតសុច្ឆន្ទៈ របស់ទីលាន ១២ ម៉ូទ័រផាក ជាមួយនឹងប្រាក់ឧបត្ថម្ភ អមនឹងពានរង្វាន់១ និងប្រាក់លើកទឹកចិត្តមួយចំនួន ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


