Connect with us

កីឡា

Ronaldo ថាខ្លួនឈ្នះអ្វីៗគ្រប់យ៉ាងនៅអឺរ៉ុបហើយ ឥលូវដល់ពេលប្រកួតប្រជែងថ្មី

បានផុស

នៅ

Cristiano Ronaldo បាននិយាយថា គេបានជ្រើសរើសយក Al Nassr ទោះបីជាមានសំណើរជាច្រើនទៀតនៅជុំវិញពិភពលោក ខណៈដែលអតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United ត្រូវបានបង្ហាញជាផ្លូវការដោយក្លិបអារ៉ាប៊ីសាអូឌីត នៅយប់ថ្ងៃអង្គារ (ម៉ោងនៅកម្ពុជា)។

Ronaldo ដែលចុះកុងត្រារយៈពេល២ឆ្នាំ ធ្វើឱ្យរូបគេក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភព លោក បានទៅដល់មជ្ឈឹមបូព៌ាកាលពីថ្ងៃចន្ទ ហើយបានបញ្ចប់ការពិនិត្យសុខភាពមុនការបង្ហាញជាផ្លូវការមួយថ្ងៃក្រោយ មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសអាយុ ៣៧ឆ្នាំត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រប្រមាណ ២៥,០០០នាក់ នៅកីឡដ្ឋាន Mrsool Park ក្នុងទីក្រុង Riyadh ខណៈដែលអ្នកគាំទ្ររំភើបរីករាយ នឹងការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍មួយមុនពេលការបង្ហាញវត្តមានរបស់​Ronaldo។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មុនពេលដើរចេញទៅកាន់ទីលាននៅចំពោះមុខអ្នកគាំទ្រ ដែលជាផ្ទះថ្មី Ronaldo​បាននិយាយថា “ខ្ញុំមានអារម្មណ៍ថា មានមោទនភាពណាស់ដែលបានធ្វើការសម្រេចចិត្តដ៏ធំនេះនៅក្នុងជីវិតរបស់ខ្ញុំ។ នៅអឺរ៉ុប ការងាររបស់ខ្ញុំរួចរាល់ហើយ។ ខ្ញុំបានឈ្នះអ្វីៗទាំងអស់ ហើយឥឡូវនេះ គឺជាការប្រកួតប្រជែងថ្មីមួយ”។ “ខ្ញុំអរគុណដែល Al Nassr បានផ្តល់ឱកាសនេះដល់ខ្ញុំ មិនត្រឹមតែសម្រាប់បាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់យុវជន ​និងយុវនារី។ សម្រាប់ខ្ញុំ នេះជាគឺជាការប្រកួតប្រជែងមួយ ប៉ុន្តែខ្ញុំមានអារម្មណ៍រីករាយ និងមោទនភាពខ្លាំងណាស់។” Ronaldo បានបន្ថែម។

កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានបន្តទៀតថា៖ “ខ្ញុំមានឱកាសជាច្រើននៅអឺរ៉ុប នៅប្រេស៊ីល នៅអូស្ត្រាលី នៅអាមេរិក និងសូម្បីតែនៅព័រទុយហ្គាល់ មានក្លិបជាច្រើនបានព្យាយាមចុះហត្ថលេខាជាមួយខ្ញុំ ប៉ុន្តែខ្ញុំបានសម្រេចចិត្តជ្រើសរើសយកក្លិបនេះ។ នេះជាឱកាសល្អក្នុងការបង្កើនចំណុចសំខាន់ៗជាច្រើននៅទីនេះ ជាមួយនឹងចំណេះដឹង និងបទពិសោធន៍របស់ខ្ញុំ”។

Ronaldo ដែលមានប្រាក់ខែច្រើនជាង ១៦០លានផោនក្នុងមួយឆ្នាំ អាចបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍ទល់នឹងក្រុម Al Ta’ee នៃលីគអារ៉ាប៊ីសាអូឌីត (Saudi Pro-League) ឬថ្ងៃសៅរ៍ទល់នឹង Al Shabab ។ Ronaldo​បានបន្ថែមថា “ខ្ញុំជាកីឡាករពិសេស។ ខ្ញុំបានបំបែកកំណត់ត្រាទាំងអស់នៅអឺរ៉ុប។ ខ្ញុំចង់បំបែកកំណត់ត្រាមួយចំនួននៅទីនេះ។ កិច្ចសន្យានេះគឺពិសេស ប៉ុន្តែខ្ញុំជាកីឡាករពិសេស ដូច្នេះសម្រាប់ខ្ញុំ វាជារឿងធម្មតាទេ។ ខ្ញុំពិតជាមិនខ្វល់ពីអ្វីដែលមនុស្សនិយាយនោះទេ។ ខ្ញុំពិតជារីករាយណាស់ដែលបាននៅទីនេះ។ “ខ្ញុំដឹងថាលីគមានការប្រកួតប្រជែងខ្លាំង ខ្ញុំបានឃើញការប្រកួតជាច្រើន។ ខ្ញុំសង្ឃឹមថានឹងលេងបន្ទាប់ពី (ថ្ងៃពុធ) ប្រសិនបើគ្រូបង្វឹកគិតថាមានឱកាស។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តលេងបាល់ទាត់”។ Ronaldo បានសង្កត់ធ្ងន់៕

ប្រភព៖ skysports.com

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម