កីឡា
វៀតណាម ប្រទេសដំបូងគេទទួលបានសិទ្ធិផ្សាយស៊ីហ្គេម ២០២៣ នៅកម្ពុជា
ទូរទស្សន៍ខ្សែកាបវៀតណាម (VTVcab) បានទទួលសិទ្ធិផ្សាយជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។
VTVcab គឺជាបណ្ដាញផ្សព្វផ្សាយដំបូងគេដែលទទួលបានសិទ្ធិផ្សាយនៅទូទាំងប្រទេសវៀតណាម បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចសន្យារវាងតំណាង VTVcab និងក្រុមហ៊ុន Việt Nam Future Media Joint Stock Company (On Media) ដែលត្រូវបានអនុញ្ញាតឲ្យចែកចាយសិទ្ធិ ដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា (CAMCOC)។

លោក Venu Ganesh Ramadas មន្ត្រីនៃនាយកដ្ឋានផ្សព្វផ្សាយ និងផលិតកម្មនៃ CAMSOC បានថ្លែងថា ការលក់នេះនឹងជួយកាត់បន្ថយការចំណាយលើការរៀបចំសម្រាប់ម្ចាស់ផ្ទះ។
«យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រគល់សិទ្ធិផ្សាយការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ លើគ្រប់ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដល់ក្រុមហ៊ុន ON Media ហើយម្ចាស់សិទ្ធិទី១ (នៅវៀតណាម) គឺ VTVcabb»។
ថ្លែងមតិក្នុងពិធីនេះ ប្រធានក្រុមប្រឹក្សាភិបាល VTVcab លោក Hoang Ngoc Huan បានបញ្ជាក់ដែរថា VTVcab មានមោទកភាពដែលបានក្លាយជាដៃគូរបស់ CAMSOC សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២។
តំណាងក្រុមហ៊ុន On Media ក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលបានជ្រើសរើសក្រុមហ៊ុនជាអ្នកចែកចាយសិទ្ធិផ្សាយព្រឹត្តិការណ៍នេះ នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នានៅលើទឹកដីនៃប្រទេសវៀតណាម។

ក្រុមហ៊ុននេះឈានមុខគេក្នុងទិញសិទ្ធិផ្សព្វផ្សាយ និងផលិតមាតិកាកីឡានៅវៀតណាម។ អមដំណើរគណៈប្រតិភូកីឡាវៀតណាមក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗជាច្រើនដូចជា ស៊ីហ្គេម និងកីឡាអាស៊ី។
គួររំលឹកថា នេះគឺជាលើកដំបូងសម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់មួយនេះ ដែលមានការលក់សិទ្ធិផ្សាយ ក្រោមគំនិតផ្ដួចផ្ដើមដោយកម្ពុជា បន្ទាប់ពីបានសម្រេចនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council Meeting) រវាងប្រទេសសមាជិកអាស៊ានទាំងអស់ កាលពីខែកក្កដាកន្លងទៅ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ចំពោះការលក់សិទ្ធិផ្សាយពុំដែលមាននោះទេ គឺត្រូវបានផ្សព្វផ្សាយដោយឥតគិតថ្លៃ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន