កីឡា
យានយន្តចំនួន៦៥១គ្រឿងត្រៀមស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម២០២៣
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ និងកីឡាជនពិការអាស៊ីអាគ្នេយ៍ (អាស៊ានប៉ារ៉ាហ្គេម) លើកទី១២ ឆ្នាំ២០២៣ បានត្រៀមយានយន្តចំនួន៦៥១គ្រឿងសម្រាប់ដំណើរការរៀបចំការប្រកួតឲ្យទទួលបានជោគជ័យ។

ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមអធិបតីភាពរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-កីឡាជនពិការអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នេះនៅពហុកីឡដ្ឋានជាតិមរតកតេជោបានឲ្យដឹងថា យានយន្តទាំងអស់មកពី អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថ បញ្ជាការដ្ឋានអង្គរក្ស កងទ័ព ក្រសួងសុខាភិបាល និងអគ្គិសនីកម្ពុជា។

សម្រាប់យាន្តទាំង៦៥១គ្រឿងនោះរួមមានម៉ូតូចំនួន១៦៣គ្រឿង, រថយន្តចំនួន២៤៤គ្រឿង, រថយន្តធុនស្រាលចំនួន ១៧៧គ្រឿង, រថយន្តធុនធ្ងន់ចំនួន ៥៩គ្រឿង និងរថយន្តសុវត្ថិភាពចំនួន ៨គ្រឿង។
យានយន្តទាំងអស់នឹងប្រើប្រាស់សម្រាប់ការការពារសុខសុវត្ថិភាព ដឹកជញ្ជូន-បដិសណ្ឋារកិច្ច និងថែរក្សាសុខភាពគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


