កីឡា
កម្ពុជាមានមហិច្ឆតាទទួលស្វាគមន៍ភ្ញៀវអន្តរជាតិយ៉ាងកក់ក្តៅសម្រាប់ស៊ីហ្គេម២០២៣
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលមានមហិច្ឆតាដ៏ធំធេងដើម្បីទទួលស្វាគមន៍គណៈប្រតិភូ និងភ្ញៀវអន្តរជាតិយ៉ាងកក់ក្តៅបំផុតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃនៃដំណើរឆ្ពោះទៅកីឡាស៊ីហ្គេមដែលបានរៀបចំកាលពីល្ងាចថ្ងៃទី២៥ ខែមករា នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នយ៍ (CAMSOC) មានប្រសាសន៍ថា សុបិនរបស់កម្ពុជាអស់រយៈពេល៦៤ឆ្នាំកន្លងទៅនេះនឹងជិតក្លាយជាការពិតហើយសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ខណៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងនៅកម្ពុជានៅសល់តែ១០០ថ្ងៃទៀតប៉ុណ្ណោះ។

ស្ថិតក្រោមដំបូលសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យ កាលពីឆ្នាំ២០១៥ កន្លងទៅ កម្ពុជាបានទទួលសិទ្ធិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ហើយក៏បានត្រៀមខ្លួនលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សដើម្បីទទួលបន្ទុកដ៏ធំជាលើកដំបូងនេះ។ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សបានត្រៀមរួចរាល់ហើយ នៅសល់តែការអនុវត្តផ្ទាល់តែប៉ុណ្ណោះ ក្នុងនោះ ពិធីការ ការដឹកជញ្ជូន ហូបចុក ស្នាក់នៅ បដិសណ្ឋារកិច្ច សុវត្ថិភាព និងសុខាភិបាលជាកត្តាចាំបាច់បំផុតក្នុងការប្រតិបត្តិ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ៖«ដើម្បីធានាការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម២០២៣ ឱ្យទទួលបានជោគជ័យ និងផ្តល់កេរ្តិ៍ឈ្មោះល្អដល់កម្ពុជា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ រាជធានី ខេត្ត ពិសេសក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ បានផ្តុំកម្លាំងមហាសាមគ្គីជាតិ ប្តេជ្ញាចិត្តប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយគោរពស្ដង់ដាកីឡាអន្តរជាតិ»។

«ជាមួយគ្នានេះ កម្ពុជាមានមហិច្ឆតាទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងផ្តល់បដិសណ្ឋារកិច្ចដ៏ប្រពៃ ក៏ដូចជាសេវាដល់គ្រប់ប្រតិភូកីឡា ភ្ញៀវជាតិ អន្តរជាតិ ការងារពិធីការ ដឹកជញ្ជូន ស្នាក់នៅ ហូបចុក ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុខាភិបាល ជាមួយភាពរួសរាយរាក់ទាក់ ពោរពេញដោយស្នាមញញឹមចេញពីបេះដូង របស់ប្រជាជនខ្មែរគ្រប់រូប ដើម្បីផ្តល់នូវភាពកក់ក្ដៅដល់ភ្ញៀវកីឡា មកពីគ្រប់ទិសទីជុំវិញពិភពលោក និងបន្សល់ទុកនូវមរតកស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមដល់កម្ពុជាជាម្ចាស់ផ្ទះ»៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


