កីឡា
ព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល B នៃពានខេមបូឌានលីគខាប់ ២០២៣
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវបានចាប់ឆ្នោតចូលពូល B នៃពានរង្វាន់ខេមបូឌានលីគខាប់ រដូវកាល ២០២៣ ដែលគ្រោងប្រកួតនៅខែក្រោយនេះ។

ព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល B នេះ ដោយរួមពូលជាមួយក្រុមការពារតំណែងជើងឯក ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, ណាហ្គាវើលដ៍, នគរបាលជាតិ, អាយអេសអាយដង្កោរសែនជ័យ និងសូលទីឡូអង្គរ។
ដោយឡែកពូល A រួមមាន បឹងកេត, វិសាខា, គីរីវង់សុខសែនជ័យ, ទ័ព, អគ្គិសនីកម្ពុជា, កោះកុង និងព្រៃវែង។

ការប្រកួតគ្រោងនឹងធ្វើឡើងពីថ្ងៃទី ០២ ខែកុម្ភៈ រហូតដល់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៣ ដោយវគ្គជម្រុះក្នុងពូល នឹងមាន ៦ ប្រកួត ធ្វើឡើងតែមួយជើងប៉ុណ្ណោះ។ ហើយក្រុមលេខ ១ និងលេខ ២ ទើបបានកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលវគ្គនេះមានការប្រកួតចំនួន ២ ជើងវិញ (ក្នុងដី និងក្រៅដី) រហូតដល់រកក្រុមឈ្នះដែលប្រកួតនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៣។
គួររំលឹកថា ពានខេមបូឌានលីគខាប់ រដូវកាល ២០២២ កន្លងទៅ ជើងឯកគឺបានទៅក្លិបភ្នំពេញក្រោន ស្របពេលវិសាខា ទទួលបានជើងឯករង៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


