កីឡា
ការចាប់ឆ្នោតកីឡាក្នុងកីឡាស៊ីហ្គេមនៅកម្ពុជាប្រើពេល៦ថ្ងៃ
នៅសល់ប្រមាណជាង៨០ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រនៅប្រទេសកម្ពុជានឹងឈានចូលមកដល់ ខណៈម្ចាស់ផ្ទះកម្ពុជាកម្ពុជាកំពុងត្រៀមខ្លួនយ៉ាងសកម្មភាពសម្រាប់ការរៀបចំមហាព្រឹត្តិការណ៍នេះ។
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានសម្រេចដាក់កីឡាចំនួន៣៦ប្រភេទ និងកីឡាសម្តែង១ប្រភេទ ដែលមានរហូតដល់៦០៨វិញ្ញាសា (៦០៨មេដាយមាស)ដែលជាចំនួនវិញ្ញាសាច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម។

សម្រាប់កីឡានីមួយៗមានការប្រកួតឯកត្តជន គូ និងក្រុមដែលត្រូវចាប់ឆ្នោត និងចាប់គូតាមប្រភេទកីឡានីមួយៗ។ តាមប្រក្រតិទិនកីឡារបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានបង្ហាញថា ការចាប់ឆ្នោត និងចាប់គូ (DRM and Team Draws) នៃប្រភេទកីឡានីមួយៗនឹងធ្វើពីថ្ងៃទី២៣ ដល់ទី២៨ ខែមេសា ឆ្នាំ២០២៣។
បន្ទាប់ពីចប់រួចរាល់ក្នុងការចាប់ឆ្នោត និងចាប់ដៃគូ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា សម្រាប់តែកីឡាមួយចំនួនដែលត្រូវប្រើពេលវេលាយូរក្នុងការប្រកួត ខណៈការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់នឹងចាប់ផ្តើមពីថ្ងៃទី៦ ខែឧសភា បន្ទាប់ពីពិធីបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា។ គ្រប់ប្រភេទកីឡាទាំងអស់នឹងបញ្ចប់នៅថ្ងៃទី១៦ ខែឧសភា ហើយពិធីបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា។
ចាប់ពីខែកុម្ភៈនេះមានសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវធ្វើគឺនៅថ្ងៃទី៧ ខែកុម្ភៈ នេះបើកទទួលចុះឈ្មោះ និងបញ្ចូលទម្រង់ឈ្មោះ (Start of Accreditation and Entry by Names Form)។ នៅថ្ងៃទី៥ ខែមីនា កិច្ចប្រជុំនាយកបេសកកម្ម និងបច្ចេកទេស លើកទី២ (2nd CDM Meeting and Technical Delegates Meeting) និងបិទការចុះឈ្មោះ និងបញ្ជូលទម្រង់ឈ្មោះ (Sports Entry by Names Form Submission Closes) ហើយថ្ងៃទី២១ ខែមីនា ចាប់ផ្តើមពិធីរត់ភ្លើបគប់ (Start of Torch Run)។

ចាប់ពីថ្ងៃទី៤ ខែឧសភា ពិធីស្វាគមន៍ប្រតិភូប្រទេសនីមួយៗ (Team Welcome Ceremony)។
សូមបញ្ជាក់ថា ពិធីបើកកីឡាស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី៥ ខែឧសភា និងពិធីបិទ នៅថ្ងៃទី១៧ ខែឧសភា ខណៈពិធីបើកកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅថ្ងៃទី៣ ខែមិថុនា និងពិធីបិទ នៅថ្ងៃទី៩ ខែមិថុនា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


