កីឡា
ក្រុមនារី DG Angelz និង Burn X Flash ជាជើងឯកវិញ្ញាសា MLBB ឆ្ពោះទៅស៊ីហ្គេម២០២៣
ក្រុមកីឡាករ Burn x Flash និងក្រុមកីឡាការិនី DG Angelz បានក្លាយជាជើងឯកនៃការប្រកួតវិញ្ញាសា Mobile Legends: Bang Bang ដើម្បីដំណើរឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានរៀបចំការប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកលើវិញ្ញាសានេះដោយមានក្រុមបុរសចំនួន១៧៩ក្រុម និងនារីចំនួន២២ក្រុមបានចុះឈ្មោះចូលរួមប្រកួត។ ការប្រកួតជម្រុះផ្នែកបុរសត្រូវបានចាប់ផ្តើមពីថ្ងៃទី១៧ ដល់ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីជ្រើសរើសយកក្រុមខ្លាំង៤ឡើងទៅប្រកួតជុំចុងក្រោយ។ ចំពោះការប្រកួតផ្នែកនារីចាប់ពីថ្ងៃទី១៨ ដល់ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏ដើម្បីជ្រើសរើសយក៤ក្រុមសម្រាប់ការប្រកួតជុំចុងក្រោយដែរ។
ការប្រកួតជុំចុងក្រោយកាលពីថ្ងៃថ្ងៃសៅរ៍-អាទិត្យនេះ បានរកឃើញជើងឯកទាំងផ្នែកនារី និងបុរស។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុមកីឡាការិនី DG Angelz ទទួលបានជ័យជំនះទៅលើក្រុមនារី CFU Serendipity ក្នុងលទ្ធផល ៣ទល់នឹង១ ដើម្បីក្លាយជាម្ចាស់ជើងឯក។

ចំណែកក្រុមកីឡាករ Burn x Flash ក៏ប្រើពេលរហូតដល់៤ហ្គេមដែរទើបបានក្លាយជាជើងឯកគឺទទួលបានជ័យជំនះទៅលើក្រុម CFU Gaming ក្នុងលទ្ធផល ៣ទល់នឹង១។
យ៉ាងណា តាមការឲ្យដឹងពី សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាថា ក្រុមជើងឯកនីមួយៗនៅមិនទាន់ក្លាយជាក្រុមជម្រើសជាតិសម្រាប់ការចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ ឡើយ។ ក្រុមដែលឈានដល់វគ្គ៤ក្រុមចុងក្រោយ នឹងត្រូវបានគណៈកម្មការជំនាញ និងគ្រូបង្វឹកជ្រើសរើសកីឡាករ កីឡាការិនីដែលខ្លាំងៗតាមជំនាញរៀងៗខ្លួនដើម្បីបង្កើតជាក្រុមជម្រើសជាតិពិតប្រាកដ ដូច្នេះមានន័យថា សមាជិកក្រុមដែលមិនបានឈ្នះជើងឯកក៏អាចមានឱកាសក្លាយជាកីឡាករជម្រើសជាតិកម្ពុជាដែរ។

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSCO) សហការជាសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានសម្រេចដាក់កីឡាអេឡិចត្រូនិកចំនួន៦ប្រភេទ ស្មើនឹង៩វិញ្ញាសា។
– AK2 មាន២វិញ្ញាសា (ក្រុមបុរស និងឯកត្តជនបុរស),
– BUBG មាន២វិញ្ញាសា (ក្រុមបុរស និងឯកត្តជនបុរស),
– Mobile Legends: Bang Bang មាន២វិញ្ញាសា (ក្រុមបុរស និងក្រុមនារី),
– League of Legends: Wild Rift មាន១វិញ្ញាសា (ក្រុមបុរស),
– Valorant មាន១វិញ្ញាសា (ក្រុមបុរស)
– Cross Fire មាន១វិញ្ញាសា (ក្រុមបុរស)។

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ខណៈប្រភេទកីឡាអេឡិចត្រូនិកត្រូវធ្វើការប្រកួតនៅសណ្ឋាគារណាហ្គាវើលដ៍៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ