កីឡា
U-22 កម្ពុជា ចេញទៅ ថៃ ម៉ោង ៣ រសៀលនេះ រំពឹងដល់កោះសាមុយម៉ោង ៩ យប់
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ (U22) នឹងចេញដំណើរទៅបោះជំរំហ្វឹកហាត់នៅលើកោះសាមុយ ប្រទេសថៃ ដើម្បីត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នៅរសៀលថ្ងៃទី ២៧ នេះ ដែលជាការបោះជំរំហ្វឹកហាត់ដំណាក់កាលទី ១។

តាមការបញ្ជាក់ពីមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមទាំងមូលនឹងចាកចេញនៅវេលាម៉ោង ៣ និង ៣៥ នាទីរសៀល ហើយរំពឹងទៅដល់ទីក្រុងបាងកក ប្រទេសថៃ នៅវេលាម៉ោងជិត ៥ ល្ងាច។

បន្ទាប់ពីទៅដល់ទីក្រុងបាងកកហើយ ក្រុមទាំងមូលត្រូវរង់ចាំការហោះហើរបន្តទៀតទៅកាន់កោះសាមុយ ពោលគឺរំពឹងទៅដល់កោះសាមុយនៅវេលាម៉ោង ៩ យប់។
គួររំលឹកថា សម្រាប់ការហ្វឹកហាត់ដំណាក់កាលទី ១ មានកីឡាករ ៣០ រូប នឹងចាប់ផ្ដើមហ្វឹកហាត់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣។ ក្នុងដំណាក់កាលទី ១ នេះចប់ នឹងមានការជម្រុះកីឡាករចេញខ្លះ ដើម្បីបន្តដំណាក់កាលទី ២។

បញ្ជាក់ថា លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។ សម្រាប់ប្រភេទកីឡាបាល់ទាត់ នឹងចាប់ផ្ដើមមុនពិធីបើក ៦ ថ្ងៃ ដោយសារត្រូវប្រកួតយូរថ្ងៃ ពោលគឺនឹងប្រកួតពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


