កីឡា
ថៃ ត្អូញថា តម្លៃសិទ្ធិផ្សាយស៊ីហ្គេមនៅកម្ពុជា ថ្លៃពេក, ចង់សុំឲ្យបញ្ចុះខ្លះ (មានវីដេអូ)
ម្ចាស់ផ្ទះស៊ីហ្គេម២០២៣ គឺប្រទេសកម្ពុជា នឹងលក់សិទ្ធិផ្សាយផ្ទាល់ដល់ប្រទេសជាសមាជិក តម្លៃ ៨០ម៉ឺនដុល្លារអាមេរិក ឬប្រហែល ២៨ លានបាត។

យ៉ាងណាក្តី ប្រទេសថៃ គ្រោងធ្វើការចរចាលើតម្លៃនេះ មុនពេលព្រឹត្តិការណ៍ចាប់ផ្ដើមក្នុងខែឧសភា ដោយថៃបានលើកឡើងថា តម្លៃនេះគឺថ្លៃពេកហើយ។
យោងតាមគេហទំព័រ KhaoSod របស់ប្រទេសថៃ បានចុះផ្សាយថា វៀតណាម និងម៉ាឡេស៊ីបានចំណាយលើការទិញសិទ្ធិផ្សាយរួចទៅហើយ។

ប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបវៀតណាម VTVcab នឹងផ្សាយផ្ទាល់ព្រឹត្តិការណ៍កីឡានេះ ប៉ុន្តែម៉ាឡេស៊ី មិនទាន់ប្រកាសឈ្មោះទូរទស្សន៍នៅឡើយទេ។
អាជ្ញាធរកីឡាថៃ រាយការណ៍ថា តម្លៃនៃសិទ្ធិផ្សាយផ្ទាល់នេះគឺថ្លៃពេក ហើយពួកគេគ្រោងចរចាជាមួយកម្ពុជា និងអាចស្វែងរកជំនួយពីឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwan ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ (NOCT)។

យោងតាម NOCT, ប៉ុស្តិ៍ទូរទស្សន៍ថៃដែលនឹងផ្សាយផ្ទាល់ព្រឹត្តិការណ៍ស៊ីហ្គេម គឺស្ថានីយ៍ទូរទស្សន៍ Pool Thai ឬ T.V.Pool ហើយការផ្សាយតាមបណ្តាញទូរស័ព្ទ នឹងជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន True Corporation។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ឬស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា នៅប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងមានការប្រកួតកីឡាចំនួន៣៦ប្រភេទ ហើយអ្នកចូលរួម នឹងប្រកួតប្រជែងដណ្តើមមេដាយមាសចំនួន៦០៨ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម៕
សូមទស្សនាវីដេអូ
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ វៀតណាម ប្រទេសដំបូងគេទទួលបានសិទ្ធិផ្សាយស៊ីហ្គេម ២០២៣ នៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


