កីឡា
កម្ពុជាមិនបានកំណត់តម្លៃលក់សិទ្ធិផ្សាយទូរទស្សន៍ដូចសារព័ត៌មានថៃផ្សាយនោះទេ
កម្ពុជាមិនបានកំណត់តម្លៃលើការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ (ផ្សាយផ្ទាល់) សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នោះទេ។
ឆ្លើយតបនឹងសារព័ត៌មានថៃដែលបានផ្សាយថា កម្ពុជាបានកំណត់តម្លៃលើការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ពីកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានបំភ្លឺនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម មិនធ្លាប់បានកំណត់តម្លៃជាថវិកានូវចំនួនប៉ុណ្ណេះ ឬចំនួនប៉ុណ្ណោះនោះទេ។

«យើងបានចរចារគ្នាជាមួយគណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសអាស៊ីអាគ្នេយ៍ជាសមាជិកស៊ីហ្គេម ដោយគណៈកម្មាធិការជាតិទាំងនោះនឹងធ្វើកិច្ចការផ្សព្វផ្សាយនេះជាមួយស្ថានីយទូរទស្សន៍របស់គេរៀងៗខ្លួន ហើយបានគេយកតម្លៃនោះមកចរចារជាមួយយើង។ កម្ពុជាមិនមែនជាអ្នកកំណត់តម្លៃនោះទេ។ ដូច្នេះសូមសាធារណជនកុំយល់ច្រឡំលើបញ្ហានេះថា កម្ពុជាជាអ្នកកំណត់តម្លៃលើការទិញ-លក់សិទ្ធិទូរទស្សន៍»។
ស៊ីហ្គេម កន្លងមកមិនដែលធ្លាប់លក់សិទ្ធិទូរទស្សន៍បែបនេះ។ កម្ពុជាតែងតែធ្វើការងារស្របទៅតាមស្តង់ដាកីឡាស៊ីហ្គេម ប្រកបដោយគុណភាពខ្ពស់។ ជាពិសេសលើការផ្សព្វផ្សាយចំពោះការប្រកួតកីឡា ហើយកម្ពជាអនុវត្តតាមច្បាប់ត្រឹមត្រូវ ក្នុងការលក់សិទ្ធិទូរទស្សន៍ ដោយក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បានផ្តល់សិទ្ធិនេះជូនដល់ម្ចាស់ផ្ទះកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


