Connect with us

កីឡា

ហែល​​ទឹក​​សិង្ហបុរី​​​​២២​​នាក់​​ដាក់​​គោល​​ដៅ​​កំពូល​​តារាង​​មេដាយ​​ស៊ីហ្គេម​​នៅ​​កម្ពុជា

បានផុស

នៅ

សមាគម​កីឡា​ហែក​ទឹក​សិង្ហបុរី​បាន​ចេញ​បញ្ជី​ឈ្មោះអត្តពលិក​២២​នាក់​ចុង​ក្រោយ​ហើយ​​ដើម្បី​ចូល​រួម​ប្រកួត​​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ នៅ​ប្រទេស​កម្ពុជា​ជា​មួយ​នឹង​គោល​ដៅ​ឈរ​លើ​កំពូល​តារាង​មេដាយ​សម្រាប់​ប្រភេទ​កីឡា​ហែល​ទឹក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ កន្លង​ទៅ​នេះ សិង្ហបុរី​បាន​សម្រេច​បញ្ជូន​អត្តពលិក​ចំនួន​​៥៧២​នាក់​ដើម្បី​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ​នៅ​ប្រទេស​កម្ពុជា លើ​៣០​ប្រភេទ​កីឡា។ ក្នុង​ចំណោម​កីឡា​ទាំង​៣០​ប្រភេទ​ដែល​សិង្ហបុរី​ចូល​រួម​ប្រកួត ក៏​មាន​កីឡា​ហែល​ទឹក​​ដែល​ជា​កីឡា​មាន​សក្តានុពល​បំផុត​របស់​សិង្ហបុរី។

សម្រាប់​កីឡាហែល​ទឹក​មាន​កីឡាករ និង​កីឡាការិនី​ចំនួន​​២២​រូប​ដែល​សុទ្ធ​តែ​ខ្លាំង និង​ធ្លាប់​មាន​បទ​ពិសោធ​ច្រើន ហើយ​ក៏​ធ្លាប់​ឈ្នះ​មេដាយ​អន្តរជាតិ​ជា​ច្រើន​ដែរ។ នៅ​ផេក​របស់សមាគម​កីឡា​ហែល​ទឹក​សិង្ហបុរី​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ម្សិល​មិញ​បាន​លើក​ឡើង​ថា ២២​នាក់​សុទ្ធ​តែ​ខ្លាំង ម្នាក់​ៗ​ឈ្នះ​មេដាយ​មាស១​គ្រឿង​គឺ​នឹង​ឈរ​លើ​កំពូល​តារាង​មេដាយ​នៃ​កីឡា​ហែល​ទឹក​នៅ​ស៊ីហ្គេម លើក​ទី​៣២។

ក្នុង​ចំណោម​កីឡាករ និង​កីឡាការិនី​ដែល​មាន​បទ​ពិសោធ​ច្រើន ក៏​មាន​ដាក់​បញ្ចូល​អត្តពលិក​ថ្មី​ដែល​មាន​សក្កានុពល​ផង​ដែរ។ វត្តមាន​អត្តពលិក​ខ្លាំង​ៗ​ទាំង​នោះ​មាន​ដូច​ជា​ កីឡាករ Teong Tzen Wei ធ្លាប់​ឈ្នះ​មេដាយ​មាស​៤​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង​ពី​ស៊ីហ្គេម។ កីឡាការិនី Amanda Lim ​ធ្លាប់​ឈ្នះ​​មេដាយ​ស៊ីហ្គេម​១៥​គ្រឿង​គឺមាស​១០​ ប្រាក់​៣ និង​សំរឹទ្ធ​២។

បញ្ជី​ឈ្មោះ​កីឡាករ កីឡាការិនី​​ហែល​ទឹក និង​ក្រុម​គ្រូ​បង្វឹក​សិង្ហបុរី

កីឡាការិនី Ting Wen Quah ជា​ម្ចាស់​មេដាយ​ស៊ីហ្គេម ៣៧​គ្រឿងគឺ​​មាស១៨ ប្រាក់​១៦ និងសំរឹទ្ធ​៣ ក៏​នឹង​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​ដែរ ខណៈកីឡាករ Zheng Wen ​ដែល​ជា​ម្ចាស់​មេដាយ​ស៊ីហ្គេម​៣០​គ្រឿងគឺ ​​មាស​១៩ ប្រាក់​៨ និង​សំរឹទ្ធ​​៣​ ក៏​ជា​ក្តី​សង្ឃឹម​របស់​សិង្ហបុរី​ក្នុង​ការ​ប្រមូល​មេដាយ​នៅ​លើ​ទឹក​កម្ពុជា​ផង​ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម