Connect with us

កីឡា

ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រៀមបំពាក់ Wifi សម្រាប់បម្រើក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ០៧ ខែ​មីនា ឆ្នាំ ២០២៣ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ (CAMSOC-CAMAPGOC) បាន​បើក​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍ ក្រោម​ការ​ដឹកនាំ​ដោយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC នា​មជ្ឈមណ្ឌល​ប្រតិបត្តិការ​កីឡា ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ មាន​ប្រសាសន៍​ជម្រាប​ជូន​ថា ៖ «​ជាទូទៅ​យើង​ឃើញ​ថា ការ​យកចិត្តទុកដាក់​នេះ​គឺ​បាន​បំពេញ​នូវ​ការ​បំពាក់ Wifi នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ផង នៅ​ភូមិ​កីឡា​ផង និង​បរិវេណ​ទីធ្លា​សាធារណៈ ក៏​ត្រូវ​ដាក់​បំពាក់ Wifi ផង​ដែរ។ អ៊ីចឹង​ការ​បំពាក់ Wifi នេះ​នៅ​ក្នុង​ទីធ្លា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺ​បំពាក់​សឹងតែ​គ្រប់​ទីកន្លែង​ទាំងអស់ នេះ​ហើយ​គឺជា​ការ​យកចិត្តទុកដាក់​នៅ​ក្នុង​វិមាន​កីឡដ្ឋាន​មរតក​តេ​ជោ សម្រាប់​មនុស្ស​ប្រមាណ ៦ ម៉ឺន​នាក់ ក៏​យើង​ត្រូវ​មាន​ការ​បំពាក់ Wifi ផង​ដែរ ដូច្នេះ​ទាំង​ពេល​ពិធី​បើក​-​បិទ និង​ការ​ប្រកួត​ផ្សេងៗ​ទៀត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺ​យើង​អាច​ប្រើប្រាស់​បាន ដែល​ធ្វើ​ឲ្យ​កំណើន នៃ​ការ​ផ្សាយ​ចេញ​រូបភាព​ទាំងអស់​ក្នុង​ពហុ​កីឡដ្ឋាន គឺ​បាន​ទូលំទូលាយ និង​ជះឥទ្ធិពល​ទៅ​ខាង​ក្រៅ​បាន​ល្អ​»។

លើស​ពី​នេះ​ទៅ​ទៀត លោក​អគ្គលេខាធិការ ក៏បាន​សង្កត់​ធ្ងន់​ថា ប្រព័ន្ធ Wifi នេះ ក៏​នឹង​ត្រូវ​បំពាក់​នៅ​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ (International Broadcast Center – IBC) និង​មជ្ឈមណ្ឌល​អ្នក​សារព័ត៌មាន ផង​ដែរ ទីនេះ​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន។

លោក វ៉ាត់ ចំរើន បាន​សម្ដែង​ក្ដី​រំពឹង​ទៀត​ថា តាមរយៈ​ការ​បំពាក់​ប្រព័ន្ធ Wifi ប្រើប្រាស់​បែបនេះ នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​ទាំង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ ក៏ដូចជា​មហាជន​ដែល​ចូល​រួម​បាន​ផ្សព្វផ្សាយ និង​ចែករំលែក​ពី​ព្រឹត្តិការណ៍​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ។

«​យើង​បែង​ចែក​ចេញ​ជា ២ ទី ១-ដែល​ប្រើប្រាស់​សម្រាប់​ការងារ​នៅ​ក្នុង​ការងារ​ស្នូល​របស់​គណៈកម្មាធិការ​ជាតិ CAMSOC ដែល​មាន​រៀបចំ​ការ​ផ្សព្វផ្សាយ ក៏ដូចជា​សម្រួល​ដល់​អ្នក​សារព័ត៌មាន​ជាតិ​-​អន្តរជាតិ ភ្នាក់ងារ​ទូរទស្សន៍​ក៏​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បញ្ជូន​ព័ត៌មាន មួយ​ទៀត​គឺ​មហាជន អ្នកចូលរួម​ទស្សនា គាត់​ក៏​ជា​អ្នក​ផ្សព្វផ្សាយ​ផង​ដែរ អ៊ីចឹង​គាត់​ក៏​ទទួល​បាន Wifi នេះ គាត់​ក៏​អាច​ជួយ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ ដែល​នេះ​ហើយ​គេ​ហៅ ‘​កម្លាំង​ឥទ្ធិពល​របស់​កីឡា​’»។ ប្រសាសន៍​របស់​លោក វ៉ាត់ ចំរើន៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ១១ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ១២ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង២០ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម