Connect with us

កីឡា

មក​​​ដឹង​​​ប្រាក់​​​រង្វាន់​​​​​ម្ចាស់​ផ្ទះ​​​ស៊ីហ្គេម​​​៤​​​លើក​​ចុង​​​ក្រោយ​​ផ្តល់​​ជូន​​ជយលាភី​របស់​​ខ្លួន​

បានផុស

នៅ

ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​នីមួយ​ៗ​តែង​តែ​​​​ផ្តល់​ប្រាក់​រង្វាន់​ដល់​​អត្តពលិក​របស់​ខ្លួន​​ដើម្បី​ឲ្យ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ស្វែង​រក​មេដាយ​ជូន​ជាតិ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។ ប្រទេស​ម្ចាស់​ផ្ទះ​​​​ផ្តល់​ប្រាក់​រង្វាន់​ខុស​ៗ​គ្នា​ដល់​​ជយលាភី​របស់​ខ្លួន។

ថ្ងៃ​នេះ«កម្ពុជា​ថ្មី»សូម​បង្ហាញ​​​​ប្រទេស​៤​ដែល​​​បាន​ទទួល​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម៤​លើក​ចុង​ក្រោយ និង​ចំនួន​ប្រាក់​រង្វាន់​ដល់​ជយលាភី​ជា​ម្ចាស់​មេដាយ​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិង្ហបុរី ម្ចាស់​ផ្ទះ ស៊ីហ្គេម ឆ្នាំ​២០១៥

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ សិង្ហបុរី​បាន​ឈ្នះ​មេដាយ​មាស​​៨៤​ ប្រាក់​៧៣​ និង​សំរឹទ្ធ​១០២ សរុប​​២៥៩​គ្រឿង​ ឈរ​ចំណាត់​ថ្នាក់​លេខ​២។ សិង្ហបុរី​បាន​ផ្តល់​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​សម្រាប់​មេដាយ​មាសទី១។ បើ​អត្តពលិក​​ឈ្នះ​​មេដាយ​មាស​ចាប់​ពី២​គ្រឿង​ឡើង នឹង​ទទួល​បាន​៥​ពាន់​ដុល្លារ​បន្ថែម​សម្រាប់​មេដាយ​មាស​​​​ទី​២ ឬ​ទី​៣​​ឡើង។ ចំពោះ​ម្ចាស់មេដាយ​មាស​ជា​ក្រុម​ដែល​មាន​គ្នា២​នាក់ ៣​នាក់ ៤នាក់​ ឬ​៥​នាក់​នឹង​ទទួល​បាន​១,៥​ម៉ឺន​​ដុល្លារ ខណៈ​មេដាយ​មាស​ជា​ក្រុម​ដូចបាល់ទាត់ ឬ​បាល់ទះ​ជា​ដើម​នឹង​ទទួល​បាន​៣​ម៉ឺន​ដុល្លារ​អាមេរិក។ ម្ចាស់មេដាយម្នាក់ៗត្រូវបានកាត់២០%នៃប្រាក់រង្វាន់ទៅឲ្យសហព័ន្ធកីឡាជាតិសម្រាប់ការភិវឌ្ឍ និងការហ្វឹកហាត់។

ម៉ាឡេស៊ី​ម្ចាស់​ផ្ទះ ស៊ីហ្គេម ឆ្នាំ២០១៧

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ម៉ាឡេស៊ី​ ឈ្នះ​មេដាយ​មាស​១៤៥​ ប្រាក់​៩០ និង​សំរឹទ្ធ​៨៦ សរុប៣២១​គ្រឿង ឈរ​ចំណាត់​ថ្នាក់​លេខ​១។ តាម​អនុក្រិត​លើក​ទឹក​ចិត្ត (Shakam) អ្នក​ឈ្នះ​មេដាយ​មាស​​ទី១ ទទួល​បាន​ប្រមាណ​៤៤២៦​ដុល្លារ និង​បាន២២១៣​ដុល្លារ​​សម្រាប់​មេដាយ​មាស​ទី​២ ឬ​​ទី​៣​ឡើង។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់ New Straits Times។

ចំក្រុម​កីឡា​ដែល​មាន​សមាជិក​តិច​ជាង​៥​នាក់​​​ទទួល​បាន៤៤២៦​ដុល្លារ​សម្រាប់​មេដាយ​មាស ខណៈ​ក្រុមមាន​សមាជិក​ច្រើន​ជាង​៥​នាក់​នឹង​ទទួល​បាន​ច្រើន​ជាង​នេះ។

ហ្វីលីពីន ​ម្ចាស់​ផ្ទះស៊ីហ្គេម ឆ្នាំ​២០១៩

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ហ្វីលីពីន​បាន​ឈ្នះ​មេដាយ​មាស​១៤៩ ប្រាក់​១១៧ និង​សំរឹទ្ធ​១២១ សរុប​៣៨៧​គ្រឿង​ ឈរ​ចំណាត់​ថ្នាក់​លេខ១។ ស្ថិត​ក្រោម​ច្បាប់​មាត្រា​ 10699 ហ្វីលីពីន​ផ្តល់​ប្រាក់​រង្វាន់​​៥៤៣២​ដុល្លារសម្រាប់​មេដាយ​មាស, ២៧១៦​ដុល្លារសម្រាប់​មេដាយ​ប្រាក់ និង​១០៨៦​ដុល្លារសម្រាប់​មេដាយ​សំរឹទ្ធ។

វៀតណាម ម្ចាស់​ផ្ទះ​ស៊ីហ្គេម ឆ្នាំ​២០២១ (លើក​មក​ឆ្នាំ​២០២២)

ក្នុង​នាម​ម្ចាស់​ផ្ទះ វៀតណាម​បាន​ឈ្នះ​មេដាយ​មាស​២០៥ ប្រាក់​១២៥ និង​សំរឹទ្ធ​១១៦ សរុប​៤៤៦​គ្រឿង ឈរ​ចំណាត់​ថ្នាក់​លេខ១។ តាម​ការ​ផ្សាយ​របស់ Vietnamnet ថា វៀតណាម​ផ្តល់​ប្រាក់៤៣៦​ដុល្លារ​សម្រាប់​មេដាយ​មាស, ៣០៥​ដុល្លារ​សម្រាប់​មេដាយ​ប្រាក់ និង​២១៨​ដុល្លារ​សម្រាប់​មេដាយ​សំរឹទ្ធ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម