កីឡា
ប្រជាជនថៃ នាំគ្នាស្តីបន្ទោសមន្ត្រីរបស់ខ្លួន រឿងទិញសិទ្ធិផ្សាយស៊ីហ្គេម នៅ កម្ពុជា
អ្នកនិយមលេងអ៊ីនធឺណិតថៃ បានចេញមកប្រឆាំងនឹងការទិញសិទ្ធិផ្សាយបន្តផ្ទាល់សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែឧសភាខាងមុខ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រទេសថៃ ត្រូវការថវិកាចំនួន២៨លានបាត ដើម្បីផ្សាយព្រឹត្តិការណ៍នេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។

ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ បណ្តាញផ្សព្វផ្សាយមួយបានលើកឡើងថា អាជ្ញាធរកីឡាថៃ (SAT) កំពុងស្នើសុំថវិកាពីមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍរបស់គណៈកម្មការវិទ្យុ និងទូរគមនាគមន៍ ដើម្បីរ៉ាប់រងការចំណាយ ចាប់តាំងពីស៊ីហ្គេម ស្ថិតក្នុងបញ្ជីកីឡាដែលតម្រូវឲ្យមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍។
កាលពីព្រឹកថ្ងៃពុធទី០៨ខែមីនា អភិបាល SAT លោក Kongsak Yodmanee និយាយថា ក្រសួងកីឡា បានចរចារួចហើយដើម្បីបញ្ចុះតម្លៃ ដោយសង្ឃឹមថា ប្រជាជននឹងអាចទស្សនាព្រឹត្តិការណ៍នេះនៅក្នុងប្រទេសបាន។

ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះបានបង្កឲ្យអ្នកនិយមលេងអ៊ីនធឺណិតខឹងសម្បា ហើយនាំគ្នាប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបញ្ចេញមតិអវិជ្ជមាន ចំពោះរាល់ការបង្ហោះរបស់ SAT នៅលើទំព័រ Facebook របស់ខ្លួន ដោយពួកគេបានប្រឆាំងនឹងការប្រើប្រាស់ពន្ធដើម្បីយកទៅទិញសិទ្ធិផ្សាយ។
ជនជាតិថៃម្នាក់បានបញ្ចេញមតិថា “ក្នុងនាមប្រជាជនថៃទាំងអស់ ខ្ញុំសូមជំរុញឲ្យទីភ្នាក់ងារប្រើប្រាស់ពន្ធរបស់យើងតាមវិធីសមស្របជាងនេះ ហើយធ្វើជាគំរូសម្រាប់ការចំណាយដែលមានទំនួលខុសត្រូវ”។

អ្នកលេងអ៊ីនធឺណិតម្នាក់ទៀតនិយាយថា “សូមកុំចំណាយលើការផ្សាយបន្តផ្ទាល់ ព្រោះបើយើងមិនបានមើល ក៏មិនស្លាប់ដែរ។ វាខ្ជះខ្ជាយណាស់ សូមប្រើលុយនោះដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡារបស់យើងនឹងល្អជាង”។
គួរបញ្ជាក់ថា ប្រទេសវៀតណាម រកប្រាក់ពីការផ្សាយតាមទូរទស្សន៍បានប្រហែល ៣៥០ ០០០បាតក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២១ ចំណែកហ្វីលីពីនរកបាន ១៧៥ ០០០ បាតក្នុងឆ្នាំ២០១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ត្អូញថា តម្លៃសិទ្ធិផ្សាយស៊ីហ្គេមនៅកម្ពុជា ថ្លៃពេក, ចង់សុំឲ្យបញ្ចុះខ្លះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


