កីឡា
ហ្វីលីពីន នឹងមានអត្តពលិក ៩០៥ នាក់ ចូលរួមប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា
ប្រធានគណៈកម្មាធិការអូឡាំពិក នៃប្រទេសហ្វីលីពីន (POC) លោក Abraham “Bambol” Tolentino បានប្រកាសជាផ្លូវការនូវចំនួនអត្តពលិក និងមន្ត្រី ដែលត្រូវបានជ្រើសរើសតំណាងប្រទេសរបស់ខ្លួន ក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។

ការប្រកាសនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំ ដោយលោក Abraham “Bambol” Tolentino ប្រកាសដោយផ្ទាល់ថា ហ្វីលីពីន នឹងមានចំនួនប្រតិភូសរុប ១,២៣៣ នាក់ ចូលរួមកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា ក្នុងនោះមានអត្តពលិក ចំនួន ៩០៥ នាក់ និងមន្ត្រី ចំនួន ២៥៧ នាក់ ដែលនឹងចូលរួមក្នុងការប្រកួតលើកីឡាទាំង ៣៦ ប្រភេទ ព្រមទាំងកីឡាសម្ដែង ១ ប្រភេទផងដែរ។
លោក Abraham “Bambol” Tolentino បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា អ្នកទាំងនេះគឺជាអត្តពលិកដែលតាំងចិត្តប្រយុទ្ធ។ ពួកគេនឹងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ទាំងអស់ ទោះបីជាមិនមានសក្ដានុពលក៏ដោយ»។
ហ្វីលីពីន មានចំនួនលើសពីអត្តពលិកចំនួន ៦៥៦ នាក់ ដែលបានចូលរួមប្រកួតក្នុងកីឡាចំនួន ៣៨ ប្រភេទ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ កាលពីឆ្នាំមុន នៅប្រទេសវៀតណាម ដែលប្រទេសនេះបានបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ៤ ដោយទទួលបានមេដាយសរុប ២២៦ គ្រឿង ក្នុងនោះមេដាយមាស ៥២ គ្រឿង មេដាយប្រាក់ ៧០ គ្រឿង និងមេដាយសំរឹទ្ធ ១០៤ គ្រឿង ក្នុងចំណោមមេដាយសរុបចំនួន ១,៧៥៩ គ្រឿង នៃព្រឹត្តិការណ៍ទាំងមូល។
គណៈកម្មាធិការអូឡាំពិកហ្វីលីពីន ក៏បានកំណត់ពេលវេលា នៃការប្រារព្ធពិធីជូនដំណើរប្រតិភូ និងអត្តពលិក ជាផ្លូវការសម្រាប់ក្រុមហ្វីលីពីន នៅថ្ងៃទី ១៥ ខែមេសា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិហ្វីលីពីន៕
ប្រភព ៖ Cambodia2023
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


