កីឡា
ទិន្នន័យបឋម ថៃចុះឈ្មោះប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជាច្រើនជាងគេ
គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ប្រទេសថៃ បានចុះឈ្មោះប្រតិភូ និងអត្តពលិករបស់ខ្លួនបានច្រើនជាងគេសម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

តាមរបាយការណ៍របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបង្ហាញក្នុងព្រះរាជពិធីសុំព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមីនា ថា ប្រទេសថៃបានចុះឈ្មោះប្រតិភូកីឡារបស់ខ្លួនបានច្រើនជាងគេរហូតដល់១៨៥៥នាក់ បន្ទាប់មកប្រទេសឥណ្ឌូនេស៊ី និងប្រទេសបន្តបន្ទាប់ទៀតដែលមានទិន្នន័យដូចខាងក្រោម៖
- ព្រុយណេ ៨២នាក់
- កម្ពុជា ១៣១២នាក់
- ឥណ្ឌូនេស៊ី ១៧៣៦នាក់
- ឡាវ ៥៨៣នាក់
- ម៉ាឡេស៊ី ១៤៤០នាក់
- មីយ៉ាន់ម៉ា ៦៦៣នាក់
- ហ្វីលីពីន ១១២១នាក់
- សិង្ហបុរី ១២៧១នាក់
- ថៃ ១៨៥៥នាក់
- ទីម័រខាងកើត ១៦៧នាក់
- វៀតណាម ១២២៣នាក់
សរុបទាំង១១ប្រទេសមានចំនួន ១១៤៥៣នាក់។ តួលេខខាងលើនេះអាចមានការប្រែប្រួលនៅដំណាក់កាលចុងក្រោយនៃការកំណត់ចំនួនរបស់ប្រទេសនីមួយៗ។

សូមបញ្ជាក់ថា កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះមាន៣៧ប្រភេទកីឡា និងកីឡាប្រកួតសម្តែង១ប្រភេទដែលស្មើនឹង៦០៨វិញ្ញាសា (៦០៨មេដាយមាស)៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


