កីឡា
Messi មានរូបសំណាកដាក់តាំងទន្ទឹមគ្នាPele និង Maradona នៅទីស្នាក់ការសហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូង
Lionel Messi បានដើរចេញពីស្រមោលរបស់វីរៈបុរសរបស់ខ្លួន លោក Diego Maradona ដោយដឹកនាំអាហ្សង់ទីន ឈ្នះពាន World Cup កាលពីឆ្នាំមុន ហើយរូបសំណាករបស់ខ្សែប្រយុទ្ធដ៏តូចម្នាក់នឹងឈរក្បែរអ្នកស្នងតំណែងមុនរបស់ខ្លួន និងកីឡាករប្រេស៊ីល Pelé ដ៏អស្ចារ្យនៅសារមន្ទីរសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL)។

រូបសំណាក់របស់ Messi កាន់ពានចម្លង World Cup បានឈរក្បែររូបសំណាកដែលមានមើលទៅដូចមានអាយុជីវិត ក្នុងពិធីដាក់បង្ហាញនៅទីស្នាក់ការកណ្តាលរបស់សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) ក្នុងទីក្រុង Luque ប្រទេសប៉ារ៉ាហ្គាយ មុនពេលការចាប់ឆ្នោត Copa Libertadores នៅថ្ងៃចន្ទមកដល់។
កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានធ្វើត្រាប់តាមអតីតវីរបុរស Maradona ដោយបានដឹកនាំអាហ្សង់ទីន ឱ្យឈ្នះពានWorld Cup ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៣៦ឆ្នាំនៅប្រទេសកាតា ក្នុងខែធ្នូ។

Messi បាននិយាយថា៖ “ខ្ញុំមិនដែលសុបិន ឬគិតអំពីរឿងនេះទេ។” “ក្តីសុបិនរបស់ខ្ញុំគឺរីករាយនឹងអ្វីដែលខ្ញុំចូលចិត្តកាលពីខ្ញុំនៅតូច ក្លាយជាកីឡាករបាល់ទាត់អាជីព ធ្វើអ្វីដែលខ្ញុំតែងតែចូលចិត្តក្នុងជីវិតនេះ។ ខ្ញុំមានផ្លូវវែងឆ្ងាយ ការសម្រេចចិត្ត និងការបរាជ័យជាច្រើន ប៉ុន្តែខ្ញុំតែងតែសម្លឹងឆ្ពោះទៅមុខ ហើយចង់ឆ្ពោះទៅរកជ័យជំនះ ដើម្បីជ័យជំនះ។ ខ្ញុំគិតថា នោះជារឿងសំខាន់បំផុត តស៊ូដើម្បីក្តីសុបិនរបស់អ្នក ថាអ្វីគ្រប់យ៉ាងអាចធ្វើទៅបាន និងរីករាយជាមួយការប្រកួត ដែលជារឿងដ៏ស្រស់ស្អាតបំផុតនៅទីនោះ”។

កីឡាករអាហ្សង់ទីន និងគ្រូបង្វឹក Lionel Scaloni ក៏ទទួលបានពានរង្វាន់តូចៗនៃ World Cup និង Copa América ដែលពួកគេបានឈ្នះនៅឆ្នាំ២០២១ ផងដែរ។
សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន បានប្តូរឈ្មោះកន្លែងហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដោយមានឈ្មោះរបស់ Messi នៅពីក្រោយកាលពីថ្ងៃសៅរ៍ ពីរថ្ងៃបន្ទាប់ពីគេបានស៊ុតបញ្ចូលទីគ្រាប់ទី៨០០ ក្នុងការប្រកួតមិត្តភាព ២-០លើប៉ាណាម៉ា៕
ប្រភព៖ espn.com
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


