កីឡា
ល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន ជួបមហាគ្រួសារកីឡាកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងជួបមហាគ្រួសារកីឡាកម្ពុជា នៅល្ងាចថ្ងៃចន្ទ ទី៣ ខែមេសានេះ ដើម្បីលើកទឹកចិត្ត ផ្តល់អនុសាសន៍ណែននាំ និងទទួលទានអាហារសាមគ្គីរួមគ្នាដើម្បីឆ្ពោះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបានជោគជ័យ។

តាមទម្លាប់ សម្តេចតេជោ ហ៊ុន សែន ត្រូវជួបមហាគ្រួសារកីឡាកម្ពុជានៅថ្ងៃទី៤ ខែមេសា រៀងរាល់ឆ្នាំ ប៉ុន្តែនៅឆ្នាំនេះបានផ្លាស់មកជួបនៅថ្ងៃទី៣ ខែមេសាវិញ។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅល្ងាចថ្ងៃទី២ ខែមីនានេះ។
នេះជាការជួបជាមួយកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីកីឡា និងអ្នកពាក់ព័ន្ធលើកទី៥ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់ជួប៤លើកកន្លងមក ប៉ុន្តែ២ឆ្នាំចុងក្រោយនេះមិនបានរៀបចំពិធីជួបជុំទេដោយសារវិបត្តិជំងឺកូវីដ-១៩។

ការជួបមហាគ្រួសារកីឡាកម្ពុជារបស់សម្តេចតេជោពិតជាមានសារសំខាន់ខ្លាំងដើម្បីផ្តល់អនុសាសន៍ សំណេះសំណាល បង្កើនភាពស្និទ្ធស្នាល លើកទឹកចិត្ត និងពិសាអាហារសាមគ្គីរួមគ្នា ក៏ដូចជារាំលេងកម្សាន្តដើម្បីរួមដៃគ្នាឆ្ពោះទៅរកភាពជោគជ័យកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន បានជួបមហាគ្រួសារកីឡាកម្ពុជាចុងក្រោយកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ដែលជាការជួបសំណេះសំណាលលើកទី៤ មុនពេលវិបត្តិជំងឺកូវីដ-១៩បានកើតមានឡើងហើយក៏ខកខានប៉ុន្មានឆ្នាំចុងក្រោយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


